Alynana Media Cambodia
Icon Collap
clinic narit

នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មសរុបរបស់ឡាវឈានដល់ជាង ១ពាន់លានដុល្លារ

Admin Alynana | Feb 13, 2023
នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មសរុបរបស់ឡាវឈានដល់ជាង ១ពាន់លានដុល្លារ
Clinic narith

បើតាមទិន្នន័យចុងក្រោយមួយ ទទួលបានពីគេហទំព័រ Lao Trade Portal បានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់ឡាវ នៅក្នុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ បានឈានដល់ចំនួន ១,០៨ ពាន់លានដុល្លារអាមេរិក ។

សម្រាប់តម្លៃនៃការនាំចេញរបស់ឡាវ នៅក្នុងខែធ្នូ ឆ្នាំមុន មានចំនួនសរុប ៥៣២លានដុល្លារ ខណ:ការនាំចូលវិញ មានតម្លៃ ៥៥៦លានដុល្លារ ដែលជាហេតុបានធ្វើឱ្យប្រទេសនេះ កត់ត្រាពីចំនួនឱនភាពពាណិជ្ជកម្មរបស់ខ្លួន ប្រមាណ ២៤លានដុល្លារ។

គួរឱ្យដឹងថា ផលិតនាំចេញសំខាន់ៗរបស់ប្រទេសឡាវ មានដូចជាកម្ទេចមាស និងមាសដុំ ដំឡូងមី ក្រដាស និងផលិតក្រដាស កៅស៊ូ អំបិល ម្សៅ រ៉ែទង់ដែង ស្ករ សម្លៀកបំពាក់ និងចេកជាដើម ។

ទន្ទឹមនឹងនេះ សម្រាប់ទំនិញនាំចូលសំខាន់ៗមានដូចជា ប្រេងម៉ាស៊ូត​ ឧបករណ៍មេកានិច យានជំនិះ ដែក ភេសជ្ជ: ប្រេងសាំង គ្រឿងបន្លាស់រថយន្ត ឈើ សម្ភារ:ធ្វើអំពីប្លាស្ទិក គ្រឿងអគ្គិសនី និងរបស់របរប្រើប្រាស់ផ្សេងទៀត។

ជម្រាបជូនផងដែរថា ប្រទេសដែលឡាវនាំចេញទំនិញទៅច្រើនបំផុត គឺចិន ខណ:តាមពីក្រោយដោយប្រទេសវៀតណាម និងថៃ ស្របពេលប្រទេសដែលឡាវបាននាំចូលទំនិញមកច្រើនបំផុត រួមមាន ថៃ ចិន វៀតណាម សហរដ្ឋមអាមេរិក និងជប៉ុន៕