Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិក បាញ់ទម្លាក់ឧបករណ៍មិនស្គាល់អត្តសញ្ញាណមួយទៀតនៅជិតព្រំដែនខាងជើង

Admin Alynana | Feb 13, 2023
សហរដ្ឋអាមេរិក បាញ់ទម្លាក់ឧបករណ៍មិនស្គាល់អត្តសញ្ញាណមួយទៀតនៅជិតព្រំដែនខាងជើង
Clinic narith
សហរដ្ឋអាមេរិក បានបាញ់ទម្លាក់ឧបករណ៍មិនស្គាល់អត្តសញ្ញាណមួយទៀតនៅជិតព្រំដែនប្រទេសកាណាដា កាលពីរសៀលថ្ងៃអាទិត្យ ខណៈឧប្បត្តិហេតុនេះ គឺជាលើកទី៤ហើយដែលយោធាអាមេរិកបានបំផ្លាញឧបករណ៍ហោះហើរចម្លែកៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
 
 

សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ​ ​បាន​ឱ្យ​ដឹងថា​ ​ឧបករណ៍នេះអាចរំខានដល់ចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម​ ​និងបានធ្វើដំណើរក្នុងរយៈចម្ងាយ​ ​ម៉ែត្រ​ ​បើទោះបីជាវាមិនត្រូវបានចាត់ទុកថា​ ​ជាការគំរាមកំហែងផ្នែកយោធាក៏ដោយ

បើតាមសារព័ត៌មាន​ BBC ​ឧបករណ៍ដដែល​ ​ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីដែលបាញ់ចេញពីយន្តហោះ​ម្បាំ​​ ​F​-16 ​នៅម៉ោងនិងនាទី​ ​ម៉ោងក្នុងស្រុក​ ​ហើយបានបង្កជា​ម្ងល់​យ៉ាងខ្លាំងជុំវិញឧប្បត្តិហេតុដែលបានកើតឡើងស្រដៀងគ្នា

កាលពីថ្ងៃសៅរ៍​ ​យានមិនស្គាល់អត្ត​ញ្ញ​មួយ​ ​ក៏ត្រូវបានប្រទះឃើញនៅក្នុងដែនអាកាសអាមេរិកខាងជើងផងដែរ​ ​ហើយប្រធានាធិបតីអាមេរិក​ ​លោក​ ចូ ​បៃ​ដិ​​ (Jo​e​ ​Bide​n) ​និងនាយករដ្ឋមន្ត្រីកាណាដា​ ​លោក​ ចាស្ទី​​ ​ទ្រូ​ដូ (​Justin​ ​Trudea​u) ​បានបញ្ជា​ឱ្យ​បាញ់ទម្លាក់រួចទៅហើយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ​សេតវិមានបានបញ្ជាក់ថា​ ​មេដឹកនាំទាំងពីរ​ ​បាននិយាយអំពី​ ​«ឧបករណ៍មិនស្គាល់អត្តសញ្ញាណ​ ​និងគ្មានមនុស្សបើក»​ ​ដែលត្រូវបានប្រទះឃើញនៅក្នុងដែនអាកាសអាមេរិកខាងជើង​ ​ដោយយាននេះ​ ​«ត្រូវបានតាមដាន​ ​និងត្រួតពិនិត្យយ៉ាងដិតដល់ដោយបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង​ (​NORAD​) ​ក្នុងរយៈពេលម៉ោងចុងក្រោយ»

សេចក្តីថ្លែងការណ៍ដដែល​ ​បានសរសេរយ៉ាងដូច្នេះ​ ​«ដោយមានការប្រុងប្រយ័ត្នច្រើន​ ​និងតាមអនុសាសន៍របស់យោធារបស់ពួកគេ​ ​ប្រធានាធិបតី​ ចូ ​បៃ​ដិ​​ ​និងនាយករដ្ឋមន្ត្រី​ ​ទ្រូ​ដូ ​បានអនុញ្ញាត​ឱ្យ​បាញ់ទម្លាក់ចោល»​ ​ដោយប្រើយន្តហោះ​ម្បាំ​​ ​F​-22​

ជុំវិញឧប្បត្តិហេតុនេះ​ ​រដ្ឋមន្ត្រីការពារជាតិកាណាដា​ ​លោកស្រី​ ​Anita​ ​Anand​ ​បាននិយាយថា​ ​«វាលឿនពេកហើយ»​ ​ក្នុងការនិយាយថាតើវាមកពីប្រទេសចិនអត់​ ​ក៏ប៉ុន្តែឧបករណ៍ដែលហោះហើរក្នុងរយៈ​ម្ពស់​ប្រហែល​ ​ម៉ែត្រនេះ​ ​បានចូលទៅក្នុងដែនអាកាសកាណាដាដោយខុសច្បាប់​ ​និងបានបង្កការគំរាមកំហែងដល់សុវត្ថិភាពនៃការហោះហើររបស់ជនស៊ីវិល

កាលថ្ងៃទី​ ​ខែកុម្ភៈ​ ​មន្ទីរបញ្ចកោណ​ ​ក៏បានបាញ់ទម្លាក់​ ​«បាឡុងចារកម្ម»​ ​ម្តងរួចដែរ​ ​ដោយសង្ស័យថាជារបស់ចិន​ ​ហើយក្រុងប៉េកាំងកំពុងប្រើវាដើម្បី​ ​«ឃ្លាំមើលទីតាំងយុទ្ធសាស្ត្រ»​ ​នៅសហរដ្ឋអាមេរិក

យ៉ាងណាមិញ​ ​ប្រទេសចិនបានអះអាងថា​ ​បាឡុងនោះគ្រាន់តែជា​ ​«បាឡុងអាកាសស៊ីវិល»​ ​ដែលបានរសាត់ចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកប៉ុណ្ណោះ​ ​និងបានចោទប្រកាន់ក្រុងវ៉ាស៊ីតោនវិញថា​ ​បានប្រើឧប្បត្តិហេតុនេះធ្វើជាលេសដើម្បី​ ​«វាយប្រហារ​ ​និងបង្កាច់បង្ខូចប្រទេសចិន»

បន្ទាប់ពីបាឡុងចារកម្ម​ ​សេតវិមានកាលពីថ្ងៃសុក្រ​ប្តាហ៍​មុន​ ​បានបញ្ជាក់ពីវត្ថុ​ម្ពស់​ខ្ពស់មួយទៀត​ ​ដែលត្រូវបានបំផ្លាញដោយយន្តហោះ​ម្បាំ​អាមេរិកក្បែររដ្ឋអា​ឡា​ស្កា​ ​ខណៈវាមិនត្រូវបានកំណត់អត្តសញ្ញាណនោះទេ​ ​នេះបើតាមការចេញផ្សាយពីសាព័ត៌មាន​ R​T​ ​និង​ BBC​