Alynana Media Cambodia
Icon Collap
clinic narit

សម្ភារៈសំណង់​ក្នុងស្រុកដូចជា​ស៊ីម៉ងត៍​កំពុង​កើន​ឡើង ​ជួយ​ឱ្យ​កម្ពុជា​បំពេញ​បាន​ ​៩​០​ ​ភាគរយ​នៃ​តម្រូវ​ការ​

Admin Alynana | Feb 13, 2023
សម្ភារៈសំណង់​ក្នុងស្រុកដូចជា​ស៊ីម៉ងត៍​កំពុង​កើន​ឡើង ​ជួយ​ឱ្យ​កម្ពុជា​បំពេញ​បាន​ ​៩​០​ ​ភាគរយ​នៃ​តម្រូវ​ការ​
Clinic narith

ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​រួម​ទាំង​ប្រទេស​កម្ពុជា​ ​ក្រោយ​ការ​រីក​រាលដាល​នៃ​ជំងឺ​ កូ​វី​ដ​-​១​៩​ ​ធ្វើឲ្យ​តម្រូវ​ការ​សម្ភារៈសំណង់​ដូចជា​ស៊ីម៉ងត៍​កំពុង​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​លម្អ​ ​និង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ ​កាន់តែ​បង្កើន​តម្រូវ​ការ​ ​។​

​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ឧស្សាហកម្ម​ស៊ីម៉ងត៍​អាស៊ី​អាគ្នេយ៍​ឆ្នាំ​ ​២​០​២​៣​-​២​០​៣​២​ ​បាន​ឱ្យ​ដឹង​ថា​ ​តម្រូវ​ការ​ស៊ីម៉ងត៍​នឹង​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ ​១​០​ ​ឆ្នាំ​ខាង​មុខ​។​ ​របាយការណ៍​នេះ​ផ្តោត​លើ​ប្រទេស​សមាជិក​អា​ស៊ាន​ ​សិង្ហបុរី​ ​ថៃ​ ​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​
​មី​យ៉ា​ន់​ម៉ា​ ប្រ៊ុ​យ​ណេ ​ឡាវ​ ​និង​កម្ពុជា​។

ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​បំពេញ​មួយ​ផ្នែក​ធំ​នៃ​តម្រូវ​ការ​របស់​ខ្លួន​សម្រាប់​សម្ភារៈសំណង់​ដ៏​សំខាន់​នេះ​តាមរយៈ​ផលិតកម្ម​ក្នុងស្រុក​ ​ការ​អភិវឌ្ឍន៍​នៃ​ឧស្សាហកម្ម​ស៊ីម៉ងត៍​មាន​ភាព​ខុសគ្នា​ខ្លាំង​ទៅ​តាម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ​៥​ ​នៅ​កម្ពុជា​ ដែល​ពួក​វា​រួមគ្នា​បាន​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ប្រហែល​ ៩០​ភាគរយ​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ផលិត​ស៊ីម៉ងត៍​កម្ពុជា​ (CC​MA​) ​នា​ពេលថ្មីៗនេះ​។​ ​នៅសល់​
​១​០​ ​ភាគរយ​នៃ​តម្រូវ​ការ​ត្រូវ​បាន​បំពេញ​តាមរយៈ​ការ​នាំ​ចូល​ ​ភាគច្រើន​មក​ពី​ប្រទេស​វៀតណាម​ ​ឥណ្ឌា​ ​និង​អាល្លឺម៉ង់​។​

គួររំលឹក​ផង​ដែរ​ថា ​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០២២​ ​អង្គភាព​ទាំង​ប្រាំ​នេះ​រួមគ្នា​ផលិត​ស៊ីម៉ងត៍​ចំនួន​ ​៧​.​៧​លាន​តោន​។​

រោងចក្រ​ស៊ីម៉ងត៍​ចំនួន​៤​ ​ស្ថិតនៅ​ក្នុង​ខេត្ត​កំពត​ ​ចំណែក​រោងចក្រ​ទី​ ​៥​ ​ស្ថិត​នៅ​ខេត្ត​បាត់​ដំបង​។​ ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី​៦​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​កំពុង​ត្រូវ​បាន​គេ​សិក្សា​៕