Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសកម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជិត ១០ម៉ឺនតោន

Media LNN | Mar 11, 2023
ប្រទេសកម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជិត ១០ម៉ឺនតោន
Clinic narith

ប្រទេសកម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជិត ១០ម៉ឺនតោន

ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួនជិត ១០ម៉ឺនតោន ទៅកាន់ទីផ្សារចំនួន ៣៨ប្រទេស ដោយទទួលបានទឹកប្រាក់ចំនួន ៧២.៦៧លានដុល្លារសហរដ្ឋអាមេរិក  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករ។

ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤០ក្រុមហ៊ុន ដោយបាននាំចេញទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុងចំនួន ៤៩ ០៥៦ តោន ឬស្មើនឹង ៥០.៣៣ ភាគរយគិតជាទឹកប្រាក់ចំនួន ៣៣.៩៣ លានដុល្លារ, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២១ បានចំនួន ៣៨ ៤៥៦តោនដែលគិតជាទឹកប្រាក់មានចំនួន២៧.២៦ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសម៉ាឡេស៊ី និងសិង្ហបូរីចំនួន ៤ ៤០៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣.០២លាន ដុល្លារសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ នៅអាហ្វ្រិក អូស្ត្រាលី មជ្ឈឹមបូព៌ា តួគី រុស្សី សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ បានចំនួន ៥ ៥៤៦ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៨.១៤លាន ដុល្លារសហរដ្ឋអាមេរិក។

អង្ករក្រអូបប្រណិតដែលមានពូជស្រូវផ្ការំដួល នាំចេញបានចំនួន ៤៩ ៣៨១ តោន អង្ករសែនក្រអូប ចំនួន ៣៦ ៤៩៥ តោន អង្ករសចំនួន ៦ ៤៦១ តោន អង្ករចំហុយចំនួន ២ ៨៩០ តោន និងអង្ករសរីរាង្គចំនួន ២ ២៨៤ តោន។

បើតាមការបញ្ជាក់ពីសំណាក់លោក  ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍បានលើកឡើងថា សហពន្ធស្រូវអង្ករកម្ពុជា រពឹងថា ទីផ្សារអារ៉ាប់រួម និង អាហ្រ្វិក ជាទីផ្សារដែលពង្រីកបន្ថែមទៀត ជាមួយនឹងការនាំចេញរំពឹងថានឹងកើនឡើង ១០ ម៉ឺនតោនបន្ថែមទៀត សម្រាប់ទីផ្សារតំបន់ទាំងពីរនេះ។

លោករំពឹងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអ​ន្តរជាតិរំពឹងថានឹងកើនឡើងចន្លោះពី ៦០ ម៉ឺន តោន ទៅ ៧០ ម៉ឺនតោននៅក្នុងឆ្នាំ ២០២៣ នេះ។

ដោយឡែកត្រឹមតែពេញមួយខែ កុម្ភៈ កម្ពុជាបាននាំចេញអង្ករចំនួនជាង៦ម៉ឺនតោន ទទួលបានចំណូលចំនួន ៤១.១៥លានដុល្លាសហរដ្ឋអាមេរិក។

ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្រូវ ទៅកាន់ប្រទេសជិតខាងបានចំនួន ៨៧១ ៣១៩តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ២១៧.៨២ លានដុល្លារសហរដ្ឋអាមេរិក៕