Alynana Media Cambodia
Icon Collap
clinic narit

អារ៉ាប៊ីសាអូឌីត បើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មី

Media LNN | Mar 13, 2023
អារ៉ាប៊ីសាអូឌីត បើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មី
Clinic narith

ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសជាផ្លូវការអំពីការបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មី Riyadh Air កាលពីទី១២ ខែមីនា ដោយមានអតីតយុទ្ធជនឧស្សាហកម្ម Tony Douglas (តូនី ដូក្លាស) ជានាយកប្រតិបត្តិ ខណៈដែលព្រះរាជាណាចក្រនេះ កំពុងផ្លាស់ប្តូទស្សនៈវិស័យប្រកួតប្រជែងជាមួយនឹងការដឹកជញ្ជូន និងមជ្ឈមណ្ឌលធ្វើដំណើរក្នុងតំបន់។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ Riyadh Air នឹងបម្រើដល់គោលដៅជាង ១០០ ជុំវិញពិភពលោកនៅឆ្នាំ ២០៣០ ដោយប្រើប្រាស់ទីតាំងរបស់ព្រះរាជាណាចក្រទាំងនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះត្រូវបានគេរំពឹងថានឹងបន្ថែមប្រាក់ចំណូល ២០ ពាន់លានដុល្លារដល់កំណើន GDP ក្រៅពីការលក់ប្រេង និងបង្កើតការងារជាង ២០០,០០០កន្លែងទាំងដោយផ្ទាល់ និងដោយប្រយោល។

សេចក្តីប្រកាសនេះអាចនាំឱ្យមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងសម្រាប់អ្នកដំណើរ ជាមួយក្រុមហ៊ុនយក្សក្នុងតំបន់ Emirates, Qatar Airways និងក្រុមហ៊ុនអាកាសចរណ៍ទួរគី ក្រោយវិបត្តិជំងឺរាតត្បាត។ គួរដឹងបន្ថែមទៀតថា Riyadh Air ត្រូវបានគ្រប់គ្រងទាំងស្រុងដោយមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត មូលនិធិវិនិយោគសាធារណៈហៅកាត់ (PIF) ដែលមានទ្រព្យសម្បត្តិជាង ៦០០ ពាន់លានដុល្លារ និងជាកត្តាជំរុញដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ផ្តាច់ខ្លួនមិនពាក់ព័ន្ធនឹងឧស្សាហកម្មប្រេង៕