Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសកម្ពុជា ជំរុញផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

Media LNN | Mar 16, 2023
ប្រទេសកម្ពុជា ជំរុញផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
Clinic narith

គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ) បានចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងរសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

កិច្ចប្រជុំបានស្តាប់របាយការណ៍សង្ខេបរបស់លេខាធិការដ្ឋាន និងវិទ្យាស្ថាន UPDIS ហើយបន្ទាប់មក បានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង​របាយការណ៍​លទ្ធផលដំណាក់កាលទី២ នៃផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ (Draft 12 Thematic Reports)

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ បានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងរបាយការណ៍លទ្ធផលដំណាក់កាលទី២នេះ។ ចំពោះទិដ្ឋភាពពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ធាតុចូលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងការទទួលបានភាពអនុគ្រោះពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized System of Preference)

ឯកឧត្តមរដ្ឋមន្ត្រី បានគោរពរាយការណ៍ជូនអង្គប្រជុំជ្រាបផងដែរថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងក្នុងស្មារតីបុរេសកម្ម ដោយបានធ្វើការយ៉ាងជិតស្និតជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ក្នុងការធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន៖ កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងបានកំពុងចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement ហៅកាត់ថា CEPA) ជាមួយភាគីអេមីរ៉ាតអារ៉ាបរួម (UAE) ដែលគ្រោងរៀបចំពិធីប្រកាសបិទបញ្ចប់ការចារចាជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

គោលដៅសំខាន់នៃផែនការមេនេះ គឺដើម្បីអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ត គោលដៅ និងផែនការមេជាក់ស្តែង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង៕