នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយថា ទីក្រុងតូក្យូចង់រក្សាការវិនិយោគរបស់ខ្លួននៅក្នុងគម្រោងប្រេង និងឧស្ម័នរុស្ស៊ីលើកោះ Sakhalin ដើម្បីធានាសន្តិសុខថាមពលរបស់ខ្លួន។ នេះបើតាមនាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសនៅក្នុងកិច្ចប្រជុំនៃសភាជាន់ខ្ពស់កាលពីថ្ងៃចន្ទទី ២៧ ខែមីនា ឆ្នាំ២០២៣។
លោក Kishida បានប្រាប់សមាជិកសភាថា កាលពីឆ្នាំមុនទីក្រុងតូក្យូបានគ្រប់គ្រងកាត់បន្ថយការពឹងផ្អែកលើធនធានថាមពលរបស់រុស្ស៊ី ដោយកាត់បន្ថយការនាំចូលប្រេង ៩០% និងធ្យូងថ្ម ៦០% ក្នុងការចូលរួមការដាក់ទណ្ឌកម្មជាមួយលោកខាងលិច។ ក៏ប៉ុន្តែប្រទេសជប៉ុន ដែលបច្ចុប្បន្នជាប្រធានក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ នៅតែស្ថិតក្នុង “កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេស G7 និងសហគមន៍ពិភពលោក” លើបញ្ហាការផ្គត់ផ្គង់ថាមពល។ ដូច្នេះរដ្ឋាភិបាលជប៉ុនរំពឹងថា តម្រូវការឧស្ម័នធម្មជាតិរាវ (LNG) នឹងកើនឡើង។ លោក Kishida បានអះអាងដោយពន្យល់ថា ប្រទេសនេះនឹងរក្សាភាគហ៊ុនរបស់ខ្លួននៅក្នុងប្រតិបត្តិករថ្មីនៃគម្រោងប្រេង និងឧស្ម័ន Sakhalin-1។ “ដូច្នេះនៅក្នុងអ្វីដែលជាក្តីកង្វល់លើគម្រោង Sakhalin ពួកគេមានសារៈសំខាន់សម្រាប់ការធានាសន្តិសុខថាមពលនៅក្នុងប្រទេសរបស់យើង”។ នេះបើតាមសំដីរបស់លោក Kishida។
ក្រុមហ៊ុន Sakhalin Oil and Gas Development Co (SODECO) របស់ជប៉ុន កាន់កាប់ភាគហ៊ុន ៣០% នៅក្នុងគម្រោង ឈូងសមុទ្រ Far East របស់រុស្ស៊ី។ ប្រទេសជប៉ុនគឺជាអ្នកនាំចូល ឧស្ម័ន្ធធម្មជាតិរវាងLNG កំពូលរបស់ពិភពលោក និងជាអ្នកប្រើប្រាស់ឧស្ម័នធម្មជាតិ និងប្រេងដ៏សំខាន់។ យោងតាមទីភ្នាក់ងារវាយតម្លៃឥណទានរបស់អាមេរិក S&P ទីក្រុងតូក្យូបានក្លាយប្រភពពឹងផ្អែកការនាំចូលប្រេងឆៅពីមជ្ឈិមបូព៌ា ៩៥% បន្ទាប់ពីបានផ្តាច់ខ្លួនចេញពីប្រេងរបស់រុស្ស៊ីក្នុងការដាក់ទណ្ឌកម្មឈា្លនពានប្រទេសអ៊ុយក្រែន៕