លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងថា ការលើកកម្ពស់ការយល់ដឹងផ្នែកបរិយាបន្នហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និង បញ្ជ្រាបការយល់ដឹងពីសារៈសំខាន់ក្នុងការប្រើប្រាស់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងកិច្ចការអតិថិជន ដោយចេញបទប្បញ្ញត្តិនានាក្នុងការការពារអតិថិជន ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុផ្លូវការ។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី វិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រ៉ងនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) មានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលស្តីពីធនាគារហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រ៉ង ដល់អ្នកសារព័ត៌មាន និង អង្គការសង្គមស៊ីវិល គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ចំណេះដឹងមូលដ្ឋានទាក់ទងនឹងវិស័យហិរញ្ញវត្ថុ និង ធានារ៉ាប់រ៉ង ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និង ប្រសិទ្ធិភាពខ្ពស់។
កម្មវិធីនេះ គឺប្រព្រឹត្តិឡើងក្នុងគោលបំណងក្នុងការបញ្ជ្រាបការយល់ដឹង និងកសាងទំនាក់ទំនងជាវិជ្ជមាន ជិតសិទ្ធរវាង និយ័តករ និង អ្នកសារព័ត៌មាន ។
យើងចូលរួមទាំងអស់គ្នា ដើម្បីអោយប្រជាជនទទួលបានព័ត៌មានប្រកបដោយតម្លាភាព និង ច្បាស់លាស់៕