យោងតាមប្រសាសន៍លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ក្នុងអំឡុងកិច្ចពិភាក្សាក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ (៣១ មីនា)។ទំនាក់ទំនងរវាងចិននិងសិង្ហបុរីបានកំណត់គោលដៅសម្រាប់ប្រទេសក្នុងតំបន់ នេះបើ
លោក Xi បានប្រាប់លោក Lee ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសិង្ហបុរីក្នុងការកសាង "បណ្តាញ" ថ្មីបន្ថែមទៀតតាមផ្លូវគោក និងសមុទ្រ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។
ក្នុងជំនួបនោះ លោក ស៊ី បាននិយាយថា អនុត្តរភាព និងការសម្លុតត្រូវតែប្រឆាំង ហើយគ្មានប្រទេសណាផ្សេងទៀត គួរតែត្រូវបានអនុញ្ញាតឱ្យដកហូតសិទ្ធិរបស់ពួកគេ ដើម្បីបន្តជីវិតកាន់តែប្រសើរនោះទេ។
ជំនួបរវាង លោក Lee និង លោក Xi បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសចិន និងប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ជុំវិញបញ្ហាជាច្រើនចាប់ពីសង្រ្គាមអ៊ុយក្រែន រហូតដល់សិទ្ធិមនុស្ស។
លោក Lee បានប្រាប់ទូរទស្សន៍ CCTV នៅក្នុងបទសម្ភាសន៍មុនដំណើរទស្សនកិច្ចរបស់គាត់ថា "ប្រទេសនានា ត្រូវតែអាចទទួលយកបានថា ប្រទេសចិនសព្វថ្ងៃនេះមិនមែនជាអ្វីដែលយើងធ្លាប់ឃើញប្រទេសចិនពីមុននោះ" ។ជាងនេះទៀត ប្រទេសចិន កាន់តែរីកចម្រើន បានរួមចំណែក ចំពោះសេដ្ឋកិច្ចពិភពលោក និង កិច្ចការអន្តរជាតិច្រើនទៀត។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សិង្ហបុរី ខណៈដែលរដ្ឋកោះ គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់ប្រទេសចិន។
ដំណើរទស្សនកិច្ចរបស់លោក Lee ទៅកាន់ទីក្រុងប៉េកាំង គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ 2019 មុនពេលការរាតត្បាតនៃមេរោគ Covid-19 ទូទាំងពិភពលោកបានផ្ទុះឡើង៕