Alynana Media Cambodia
Icon Collap
clinic narit

ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលចិន ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងធនាគារកណ្តាលទាំងពីរ

Media LNN | Apr 01, 2023
ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលចិន ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងធនាគារកណ្តាលទាំងពីរ
Clinic narith

លោកជំទាវ ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានអញ្ជេីញចូលរួមវេទិកាប្រជុំ Boao Forum for Asia នៅខេត្ត Hainan ប្រទេសចិន​កាលពីថ្ងៃទី ៣០ ខែមីនា រហូតដល់ ថ្ងៃទី ៣១​ខែមិនា​ឆ្នាំ ២០២៣។ ជំនួបកិច្ចប្រជុំទ្វេភាគីនៅក្រៅកម្មវិធីវេទិកានេះ ត្រូវបានរៀបចំឡេីងផងដែររវាងលោកជំទាវទេសាភិបាលរង និងឯកឧត្តម Xuan Changneng ទេសាភិបាលរងនៃធនាគារកណ្ដាលចិន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងធនាគារកណ្តាលទាំងពីរ។

ប្រធានបទដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបទ្វេភាគីនេះ មានដូចជា៖ ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែនទ្វេភាគី ការបង្កើនការតភ្ជាប់ប្រព័ន្ធទូទាត់ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល។

ទេសាភិបាលរងទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដើម្បីបង្កើតគោលនយោបាយ និងដំណោះស្រាយសមស្រប ដើម្បីលើកកម្ពស់ប្រធានបទដែលបានលើកមកពិភាក្សាខាងលើ ក្នុងបំណងបង្កើនភាពធន់និងប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធបណ្ដាញទូទាត់ ព្រមទាំងជួយសម្រួលពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន

លោកជំទាវ ជា សិរី ក៏បានចូលរួមវេទិកាពិភាក្សាតុមូលជាមួយបណ្ដាទេសាភិបាលនៃធនាគារកណ្ដាលដទៃ ថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗមានតួនាទីបង្កើតគោលនយោបាយ និងថ្នាក់ដឹកនាំក្នុងវិស័យឯកជន ដើម្បីពិភាក្សាអំពីប្រធានបទ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសេវាកម្មក្នុងយុគសម័យឌីជីថល