Alynana Media Cambodia
Icon Collap
clinic narit

ធនាគាជាតិកម្ពុជាបានបានរៀបំសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង

Media LNN | Apr 06, 2023
ធនាគាជាតិកម្ពុជាបានបានរៀបំសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង
Clinic narith

ធនាគាជាតិកម្ពុជាបានបានរៀបំសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង

និងអបអរសាទរខួបលើកទី៤៣នៃការដាក់អោយចារចរប្រាក់រៀលឡើងវិញ

ខេត្តព្រះសីហនុ៖នៅថ្ងៃទី៥ខែមេសាឆ្នាំ២០២៣ធនាគាជាតិកម្ពុជាបានបានរៀបំសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុនិងប្រព័ន្ធបាគង(KHQR)និងអបអរសាទរខួបលើកទី៤៣នៃការដាក់អោយចារចរប្រាក់រៀលឡើងវិញដែលរៀបចំធ្វើនៅក្រុងព្រះសីហនុ ក្រោមអធិបតី លោកជំទាវបណ្ឌិត ជា​ សេរី ទេសាភិបាលរង ធនាគារជាតិ កម្ពុជានិងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសំណាក់ធនាគារឯកជននិងស្ថាប័នមីក្រូហិរញ្ញវត្ថុ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព យុវជននិងអ្នកផ្នែកពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវបញ្ឌិត ជា​ សេរី មានប្រសាសន៍ថាសាខាធនាគារជាតិកម្ពុជាបានលំហូរសាច់ប្រាក់រៀលចំនួន៤១% មកធនាគារឯកជននិងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនៅខេត្តព្រះសីហនុនាឆ្នាំ២០២២កន្លងទៅនេះ។

តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិកម្ពុជា ការចរាចរប្រាក់រៀលមានការកើនឡើង១៦,៦០%

ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ជាមួយនេះអត្រាប្តូរប្រាក់ត្រូវបានរក្សាលំនឹងបានយ៉ាងល្អប្រសើរ។លោកជំទាវមានរំពឹងថាពលរដ្ឋនិងអាជិវករទាំងអស់នឹងមានការគាំទ្រចំពោះការចរាចរប្រាក់រៀលរបស់យើង។ 

លោកជំទាវសំដែងការគាំទ្រក្រសួងពាណិជ្ជកម្មចំពោះការបិទស្លាកតម្លៃជាលុយរៀលនៅលើមុខទំនិញ លើកទឹកចិត្តការលើកស្ទួយការចារចរប្រាក់រៀល នាំគ្នាប្រើប្រាស់លុយរៀលអោយបានកាន់ទូលំទូលាយថែមទៀត។

យោងតាមអត្ថបទដកស្រង់ចេញពីកម្រងអត្ថបទព័ត៌មានដែលបោះពុម្ពផ្សាយដោយធនាគារជាតិនៃកម្ពុជាអោយដឹងថា៖កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម។ 

តាមរយៈការធ្វើកំណាយគេឃើញថាមានប្រើប្រាស់កាសតាំងពីសម័យមុនអង្គរទៅទៀត។

លុះមកដល់សម័យអាណាព្យាបាលបារាំងរដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅនៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ។

 រូបិយវត្ថុនេះឈ្មោះថា«ព្យ៉ាស់»((Piastre)) ប៉ុន្តែបន្ទាប់ពីទទួលបានឯករាជ្យពីអាណាព្យាបាលបារាំងកម្ពុជាបានចាប់ផ្ដើមគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើងវិញ។នៅឆ្នាំ១៩៥៣រដ្ឋាភិបាលបានបោះពុម្ពកាស ចាររិកជាតម្លៃប្រាក់រៀលនៅលើនោះ។តែក្រោយមកប្ដូរមកប្រើជាក្រដាសប្រាក់តែម្ដងចាប់ពីឆ្នាំ១៩៥៥ ។     

លុះដល់សម័យខ្មែរក្រហមប្រាក់រៀលត្រូវបានគេបោះបង់ចោលទាំងស្រុង។ ប៉ុន្តែក្រោយពីសម័យនេះត្រូវបានផ្ដួលរំលំប្រព័ន្ធធនាគារ និងរូបិយវត្ថុក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ធនាគារជាតិត្រូវបានបង្កើត ហើយនៅថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០រដ្ឋាភិបាលបានសម្រេចដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។