Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសកម្ពុជា និង ប្រទេសតួកគី សំដៅបន្តលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង

Media LNN | Apr 08, 2023
ប្រទេសកម្ពុជា និង ប្រទេសតួកគី សំដៅបន្តលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង
Clinic narith

ប្រទេសកម្ពុជា និង ប្រទេសតួកគី សំដៅបន្តលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង

ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មតួកគី ជួបពិភាក្សាការងារក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពិគ្រោះយោបល់លើលទ្ធភាពរៀបចំការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Hüsnü Dilemre អគ្គនាយកទទួលបន្ទុកកិច្ចព្រមព្រៀងអន្តរជាតិនិងកិច្ចការសហភាពអឺរ៉ុប នៃក្រសួងពាណិជ្ជកម្មតួកគី។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និងពិគ្រោះយោបល់លើលទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងស្វែងយល់ពីលទ្ធភាពក្នុងការរៀបចំបង្កើតកិច្ចព្រមព្រៀងភាពនេះ។

ភាគីទាំងពីរបានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យក្នុងការរៀបចំនូវកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញជាមួយនឹងលទ្ធផលជាផ្លែផ្កា ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីកំណើននៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងទំហំ ១៥២ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២២ ដែលមានកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ភាគីទាំងពីរ ក៏បាន បានធ្វើការផ្លាស់ប្តូរយោបល់ជុំវិញយន្តការនានា សំដៅបន្តលើកកម្ពស់ការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យមានការសហការស្អិតរមួតរវាងវិស័យឯកជន ពិសេសសភាពាណិជ្ជកម្មប្រទេសពីរ ។

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធភាពក្នុងការរៀបចំនូវការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ដើម្បីវិភាគលើផលចំណេញសេដ្ឋកិច្ច និង លទ្ធភាពរៀបចំកិច្ចព្រមព្រៀងភាពភាពជាដៃគូសេដ្ឋកិច្ច(Economic Partnership Agreement) ឬ ក្រោមទំរង់ណាមួយនាពេលខាងមុខ ក្រោយលទ្ធផលនៃការសិក្សាបញ្ចប់។

សូមបញ្ជាក់ថា៖ ក្នុងឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៧០% បើធៀបនឹងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅកាន់តួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕