Alynana Media Cambodia
Icon Collap
clinic narit

គណបក្សភឿថៃ សង្ឃឹមទទួលបានជ័យជម្នះក្នុងការបោះឆ្នោត នៅខែក្រោយ

Media LNN | Apr 18, 2023
គណបក្សភឿថៃ សង្ឃឹមទទួលបានជ័យជម្នះក្នុងការបោះឆ្នោត នៅខែក្រោយ
Clinic narith

ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃបានសម្តែងការជឿជាក់កាលពីពេលថ្មីៗនេះថា គណបក្សនឹងឈ្នះអាសនៈសមាជិកសភាច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។

126574305_gettyimages-1242552571-2

លោក ស្រឹត្ថា ថាវីស៊ីន (Srettha Thavisin) ជាមហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំង ៣ របស់គណបក្សបាននិយាយថា គោលនយោបាយរបស់បក្ស នឹងនាំទៅរកជ័យជម្នះភ្លូកទឹកភ្លូកដី ដែលនឹងអនុញ្ញាតឲ្យបក្សភឿថៃ បង្កើតរដ្ឋាភិបាលឯកបក្ស ។

ទន្ទឹមនោះ លោក​បានបដិសេធ​មិន​ឆ្លើយ​សំណួរពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​តើ ​គណបក្ស​ភឿថៃ​ដែល​ជា​បក្ស​ប្រឆាំង ​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ ផាឡាង ប្រាឆារ៉ាត់ (Palang Pracharath) ដែល​កំពុង​កាន់​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត​ឬ​អត់នោះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា យើងត្រូវរង់ចាំលទ្ធផលបោះឆ្នោតជាក់ស្ដែងសិន ។

លោក ថាវីស៊ីន បានលើកឡើងថា “ក្នុងរយៈពេល ៨ ឆ្នាំមកនេះ ប្រជាពលរដ្ឋបានទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ហើយមិនមានបក្សកាន់អំណាចណាមួយព្យាយាមស្វែងរកពេលវេលាដើម្បីដោះស្រាយបញ្ហារបស់ប្រទេសនោះទេ” ។

ស្របពេលជាមួយគ្នានេះ លោក ស៊ូរីយ៉ា ចងរុងរឿងឃីត (Suriya Juangroongruangkit) បេក្ខជនសមាជិកសភារបស់គណបក្សភឿថៃ បាននិយាយផងដែរថា គណបក្សរបស់លោកមានទំនុកចិត្ត នឹងឈ្នះកៅអីសមាជិកសភារហូតដល់ ២៥០ អាសនៈក្នុងចំណោម ៥០០ អាសនៈសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ៕