Alynana Media Cambodia
Icon Collap
clinic narit

ថៃត្រៀមខ្លួនទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ ក្រោយថ្ងៃសង្ក្រាន្តឆ្នាំថ្មី

Media LNN | Apr 19, 2023
ថៃត្រៀមខ្លួនទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ ក្រោយថ្ងៃសង្ក្រាន្តឆ្នាំថ្មី
Clinic narith

មន្ត្រីសុខាភិបាលថៃទូទាំងប្រទេសត្រូវបានបញ្ជាឱ្យឃ្លាំមើលការផ្ទុះឡើងនៃករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ និងត្រូវត្រៀមរៀបចំឱសថ និងឧបករណ៍សម្រាប់អ្នកជំងឺបន្ទាប់ពីឱកាសពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី។

លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត អូប៉ាស់ កានកាវីនពង្ស (Opas Karnkawinpong) បាននិយាយកាលពីថ្ងៃទី១៧ ខែមេសាថា បុគ្គលិកពេទ្យ និងផ្នែកសុខភាពត្រូវបានណែនាំឱ្យរក្សាការណែនាំដល់សហគមន៍មូលដ្ឋាន លើកទឹកចិត្ត និងចាក់វ៉ាក់សាំងប្រចាំឆ្នាំប្រឆាំងនឹងជំងឺរាតត្បាត ដោយត្រូវធានាថា ការផ្គត់ផ្គង់ និងឧបករណ៍វេជ្ជសាស្ត្រមានគ្រប់គ្រាន់មាននៅនឹងដៃ ហើយមន្ទីរពេទ្យមានគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។

អ្នកចូលរួមលេងក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីគួរតាមដានសុខភាពខ្លួនឯងរយៈពេលប្រាំពីរថ្ងៃហើយត្រូវនៅឱ្យឆ្ងាយពីមនុស្សចាស់ និងអ្នកដទៃទៀតដែលមានជំងឺប្រចាំកាយ។ ប្រសិនបើពួកគេមានអារម្មណ៍ថាឈឺ ពួកគេគួរតែធ្វើតេស្តអង់ទីហ្សែន។ លោកបាននិយាយបន្ថែមថា ក្រៅពីនេះ ប្រជាជននៅតែត្រូវបានគេណែនាំឱ្យពាក់ម៉ាស់ការពារនៅកន្លែងដែលមានមនុស្សច្រើន និងត្រូវទៅទទួលការចាក់វ៉ាក់សាំងប្រចាំឆ្នាំ។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត ស៊ូប៉ាគីត ស៊ីរីឡាក់ (Supakit Sirilak) អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបាននិយាយថា វ៉ារ៉្យង់អូមីក្រុងនៅតែជាវ៉ារ្យ៉ង់លេចធ្លោ ហើយវ៉ារ៉្យង់រង XBB.1.16 អាចនឹងលេចធ្លោនាពេលអនាគត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយ