នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ រដ្ឋសភា បានបន្តសម័យប្រជុំ លើកទី ៩ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៩៧រូប។
សម័យប្រជុំរដ្ឋសភា លើកទី ៩ នីតិកាលទី ៦ បានលើកយករបៀបវារៈមានចំនួន ៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖
១- សេចក្តីព្រាងច្បាប់ ស្តីពី សារពើពន្ធ
២- សេចក្តីព្រាងច្បាប់ ស្តីពី លទ្ធកម្មសាធារណៈ
៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំង ៣នេះ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តី កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣៕