Alynana Media Cambodia
Icon Collap
clinic narit

កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ នឹង​​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ០១ ឧសភា

Media LNN | Apr 21, 2023
កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ នឹង​​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ០១ ឧសភា
Clinic narith

បើ​តាមការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ នឹង​​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ០១ ឧសភា ក្រោម​វត្ត​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

 
 

 

 

 

ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្តសាខាសំរោងអណ្តែតនៅ​ព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល​បាន​បញ្ជាក់ថា នៅ​ថ្ងៃ ០១ ឧសភា សម្តេច​តេជោ ហ៊ុន សែន នឹង​ទៅ​ចូលរួម​កម្មវិធី​សំណេះសំណាល​ជាមួយ​បុគ្គលិក​កម្មករ​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ រួម​ទាំង​សម្ពោធ​សមិទ្ធផល​នានា។ ជាមួយ​គ្នា​នេះ សម្តេច​តេជោ​ក៏​នឹង​ចូលរួម​បើក​ការដ្ឋាន​សាងសង់​គម្រោង​ពង្រីក​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ​ជំហាន​ទី ១ ដែល​មាន​ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ ដើម្បី​ពង្រីក​វិសាលភាព​ដឹក​ជញ្ជូន​របស់​កម្ពុជា​។

 

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា កំពង់ផែ​ទឹកជ្រៅ​ជំហាន​ទី​មួយ​ដែល​នឹង​​ពង្រីកមាន​​ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ ខណៈ​ជំហាន​ទី​ពីរ​មាន​ជម្រៅ​ទឹក ១៦,៥ និង​ជំហាន​ទី ៣ មាន​ជម្រៅ​ទឹក ១៧,៥។

 

 

លោក​បន្ត​ទៀតថា តាម​រយៈ​ការ​ពង្រីក​វិសាលភាព​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ នឹង​អាច​ឲ្យ​នាវា​ធំៗ​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប និង​អាមេរិក ដោយ​មិន​បាន​ឆ្លង​កាត់​កំពង់ផែ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ដូចជា​សិង្ហបុរី ឬ​វៀតណាម​នោះ​ទេ។

 

ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន គម្រោង​ពង្រីក​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ​គ្រោង​សាងសង់​ជា ៣​ ដំណាក់កាល។ ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុ​ដំណាក់​កាល​ទី ១ នឹង​​បញ្ចប់​នៅ​ឆ្នាំ ២០២៥ ដែល​អាច​ឲ្យ​នាវា​ដឹក​ជញ្ជូន​ប្រមាណ ៩៣% នៅ​ក្នុង​តំបន់​អាស៊ីហ្វិក ចូល​ចត​កំពង់ផែ​នេះ​បាន ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃដឹកជញ្ជូន​ទាប​ជាង​មុន​។

 

ដោយ​ឡែក​ដំណាក់កាលទី២ និងទី៣ នឹង​ត្រូវ​សាងសង់​បន្ត​បន្ទាប់​មាន​ជម្រៅ​ទឹក​រហូត​ដល់ ១៨ ម៉ែត្រ​ ដែល​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៨​៕