
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា ពាណិជ្ជកម្មអន្តរជាតិលើទំនិញ និងសេវាកម្មរបស់ប្រទេសចិនមានចំនួនសរុបប្រហែល ៣.៩៤ ពាន់ពាន់លានយន់ ឬ ៥៧០.៥ ពាន់លានដុល្លារអាមេរិកដែលជាចំនួនមួយកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងខែមីនា ឆ្នាំ ២០២៣កើនឡើង ២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ការនាំចេញទំនិញបានឈានដល់ចំណុច ១.៨៥ ពាន់ពាន់លានយន់ ហើយការនាំចូលមានជិត ១.៥១ ពាន់ពាន់លានយន់ ដែលបណ្តាលឱ្យមានការចំណេញបានច្រើនដល់ទៅ ៣៤៤.១ ពាន់លានយន់ នេះបើយោងតាមរដ្ឋបាលរដ្ឋនៃការផ្លាស់ប្តូរបរទេស។ បើទោះជាការនាំចេញសេវាកម្មមានចំនួនសរុប ២២៦.៤ ពាន់លានយន់កាលពីខែមុន និងការនាំចូលសេវាកម្មមានចំនួន ៣៤៦.១ ពាន់លានយន់ មិនសូវជាហុយផលកាក់កប់ដូចទំនិញក៏ដោយ តែនេះជាការកើនឡើងមួយគួរឲ្យកត់សម្គាល់ផងដែរ បើធៀបនឹងឆ្នាំមុនក្នុងគ្រាវិបត្តិជំងឺកូវិដ-១៩។
ទិន្នន័យបានបង្ហាញឱ្យដឹងទៀតថា ការដឹកជញ្ជូនគឺជាវិស័យរួមចំណែកពាណិជ្ជកម្មសេវាកម្មដ៏ធំបំផុត ជាមួយនឹងទំហំពាណិជ្ជកម្ម ១៥៣.៥ ពាន់លានយន់៕