Alynana Media Cambodia
Icon Collap
clinic narit

សាធារណរដ្ឋកូរ៉េ អភិវឌ្ឍវិស័យទឹកស្អាត​នៅតំបន់ដាច់ស្រយ៉ាលនៅកម្ពុជាដើម្បីជួយអភិវឌ្ឍវិស័យទឹកស្អាត ដល់ប្រជាពលរដ្ឋកម្ពុជា

Media LNN | May 03, 2023
សាធារណរដ្ឋកូរ៉េ អភិវឌ្ឍវិស័យទឹកស្អាត​នៅតំបន់ដាច់ស្រយ៉ាលនៅកម្ពុជាដើម្បីជួយអភិវឌ្ឍវិស័យទឹកស្អាត ដល់ប្រជាពលរដ្ឋកម្ពុជា
Clinic narith

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់ជាមួយ​សាជីវកម្មបរិស្ថាន បណ្ដាញទឹកនៃសាធារណរដ្ឋកូរ៉េ ដើម្បីជួយអភិវឌ្ឍវិស័យទឹកស្អាត ដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងតំបន់ដាច់ស្រយ៉ាល និងងាយរងគ្រោះដោយសារគ្រោះមហន្តរាយនានា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រវាងលោក គីម វរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក Park Seok-Hun ប្រធានគណៈប្រតិ​ភូសា​ជីវកម្មបរិស្ថាន បណ្តាញទឹកកូរ៉េ។

លោក គីម វីរៈ បានមានប្រសាសន៍ថា អនុស្សារណៈយោគយល់នេះ មានសារសំខាន់ណាស់ ក្នុងការជួយដល់​ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយ៉ាល និងងាយរងគ្រោះដោយសារគ្រោះមហន្តរាយនានា​ទទួលបានទឹកស្អាត​ប្រើប្រាស់ប្រចាំថ្ងៃធម្មតា ហើយអនុស្សារណៈនេះ ថែមទាំងគិតគូរក្នុងបរិបទ នៃការបង្កើនភាពអាសន្នផងដែរ ។

 

លោកបានបន្តថា« គ្រោះមហន្តរាយ ដែលពន្លឿនដោយការប្រែប្រួលអាកាសធាតុ គឺទឹកស្អាតមានសារៈសំខាន់​ខ្លាំងណាស់ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយការរងទុក្ខវេទនា ក្នុងអំឡុងពេលមានអាសន្នណាមួយ »។

លោក អគ្គលេខាធិការមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់​គ្នានឹងរួមគ្នា ដើម្បីធ្វើឱ្យគម្រោងជោគជ័យ​ទទួលបានជោគជ័យដើម្បីនាំទៅរកគំនិត​ផ្តួចផ្តើម និងគម្រោងផ្សេងៗទៀតនៅក្នុងនាពេលខាងមុខ ។

លោក គីម វីរៈ បានបញ្ជាក់ថា គម្រោងនេះ នឹងចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពឆ្ពោះ​ទៅ​ឆ្នាំ២០៣០ ស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ជាភាគីហត្ថលេខីផងដែរ៕