Alynana Media Cambodia
Icon Collap
clinic narit

តម្លៃប្រេងបានស្ទុះងើបឡើងវិញបន្តិចកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីធ្លាក់ចុះច្រើនជាង ៩ភាគរយក្នុងរយៈពេលបីថ្ងៃមុន

Media LNN | May 05, 2023
តម្លៃប្រេងបានស្ទុះងើបឡើងវិញបន្តិចកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីធ្លាក់ចុះច្រើនជាង ៩ភាគរយក្នុងរយៈពេលបីថ្ងៃមុន
Clinic narith

តម្លៃប្រេងបានស្ទុះងើបឡើងវិញបន្តិចកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីធ្លាក់ចុះច្រើនជាង ៩ភាគរយក្នុងរយៈពេលបីថ្ងៃមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគិតបានឡើងថ្លៃ ១៧សេន ឬ ០,២ភាគរយដល់ ៧២,៥ដុល្លារក្នុងមួយបារ៉ែល។ ទោះយ៉ាងណាចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះជាង ៩ភាគរយហើយនៅថ្ងៃព្រហស្បតិ៍នេះបានធ្លាក់ចុះដល់កម្រិតទាបត្រឹម ៧១,២៨ដុល្លារក្នុងមួយបារ៉ែលមុនពេលកើនឡើងបន្តិចវិញនេះ។

ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ២សេនដល់ ៦៨,៦២ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ WTI បានធ្លាក់ចុះជិត ១១ភាគរយគិតចាប់ថ្ងៃសុក្ររហូតដល់ពេលបិទការជួញដូរនៅថ្ងៃពុធ ហើយនៅថ្ងៃព្រហស្បតិ៍បានធ្លាក់ចុះដល់កម្រិតទាបត្រឹម ៦៣,៦៤ដុល្លារមុននឹងកើនឡើងថ្លៃវិញនេះ។

តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងសប្តាហ៍នេះក្នុងគ្រាដែលមានសញ្ញានៃការធ្លាក់ចុះកំណើនផលិតកម្មនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក និងបន្ទាប់ពីសហរដ្ឋអាមេរិកដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក បានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧កាលពីថ្ងៃពុធ ដែលគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់អាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕