Alynana Media Cambodia
Icon Collap
clinic narit

ទិន្នផលស្រូវនៅតំបន់អាស៊ីនឹងកើនឡើងនៅឆ្នាំនេះខណៈដែលតម្លៃកាន់តែខ្ពស់ជំរុញកសិករឱ្យពង្រីកផ្ទៃដីដាំដុះនិងប្រើប្រាស់ជីកាន់ច្រើន

Media LNN | May 11, 2023
ទិន្នផលស្រូវនៅតំបន់អាស៊ីនឹងកើនឡើងនៅឆ្នាំនេះខណៈដែលតម្លៃកាន់តែខ្ពស់ជំរុញកសិករឱ្យពង្រីកផ្ទៃដីដាំដុះនិងប្រើប្រាស់ជីកាន់ច្រើន
Clinic narith

(សិង្ហបុរី)៖ ទិន្នផលស្រូវរបស់តំបន់អាស៊ីនឹងកើនឡើងនៅឆ្នាំនេះ ខណៈដែលតម្លៃកាន់តែខ្ពស់ ជំរុញកសិករឱ្យពង្រីកផ្ទៃដីដាំដុះ និងប្រើប្រាស់ជីកាន់តែច្រើន ដោយសម្រាលក្តីបារម្ភអំពីការផ្គត់ផ្គង់ បន្ទាប់ពីផលិតកម្ម បានទទួលរងការធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលប្រាំពីរឆ្នាំក្នុងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ផលិតកម្មដំណាំស្រូវរដូវប្រមូលផលនាពេលថ្មីៗនេះ នៅក្នុងប្រទេសឥណ្ឌា និងថៃ ដែលជាប្រទេសនាំចេញច្រើនជាងគេទាំងពីររបស់ពិភពលោក បានកើនឡើងលើសពីកម្រិតកាលពីឆ្នាំមុន ហើយកសិករកំពុងត្រៀមលក្ខណៈសម្រាប់រដូវដាំដុះចម្បង ដែលត្រូវដាំនៅប៉ុន្មានខែខាងមុខនេះ។

លោកស្រី Shirley Mustafa សេដ្ឋវិទូនៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសថៃនឹងចាប់ផ្តើមដាំដុះ សម្រាប់រដូវចម្បងរបស់ខ្លួននៅក្នុងខែឧសភា និងខែមិថុនា។

លោកស្រី Mustafa ថ្លែងថា ផ្ទៃដីធំជាងនេះនឹងត្រូវបានដាំស្រូវ «ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃស្រូវ ហើយការទទួលបានជីកាន់តែច្រើន អាចទ្រទ្រង់ការពង្រីកទិន្នផលពីដំណាំទាំងនេះ»

ផលិតកម្មស្រូវរដូវរងា ក្នុងប្រទេសឥណ្ឌាបានហក់ឡើងដល់ ២២.៨លានតោន ដោយកើនឡើងពី ១៨.៥លានតោនកាលពីឆ្នាំមុន ដោយសារភ្លៀងធ្លាក់លើសកម្រិតមធ្យមក្នុងខែកញ្ញា ដល់ខែតុលា បានអនុញ្ញាតឱ្យកសិករពង្រីកការដាំដុះ។
ការស្ទុះងើបឡើងវិញនៃទិន្នផលនេះបានប៉ះប៉ូវ ដល់ការធ្លាក់ចុះដំណាំដាំដុះនៅរដូវក្តៅ។

យោងតាមអង្គការ FAO នៅក្នុងប្រទេសថៃ ទិន្នផលពីដាំដុះខុសរដូវនៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥.១លានតោន កើនឡើង ២៤% ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕