Alynana Media Cambodia
Icon Collap
clinic narit

ម្រេចកម្ពុជាត្រូវបានចុះបញ្ជី​ និងទទួលបាន​ការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញទៅទីផ្សាចិន

Media LNN | May 12, 2023
ម្រេចកម្ពុជាត្រូវបានចុះបញ្ជី​ និងទទួលបាន​ការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញទៅទីផ្សាចិន
Clinic narith

 

ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣នេះថា ម្រេចរបស់កម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញ​ទៅកាន់ប្រទេសចិន ដែលអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។

24-Cheam-phorn1-Copy-1024x759-25

 
 

ទីតាំងដាំម្រេចចំនួន ២៨ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជី​ និងទទួលបាន​ការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។

ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ថា ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន​និងកម្ពុជាកាលពីខែវិច្ឆិកា​ឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទកម្ពុជាកាលពីថ្ងៃទី ១០-១១ ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច​​ និងរោងចក្រវេចខ្ចប់ម្រេចតាមរយៈ Video Conference។

 

សូមជំរាបថា ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបាន​អនុញ្ញាតឱ្យនាំចេញ​ទៅប្រទេស​ចិនក្នុងឆ្នាំ​២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែល​ត្រូវ​បានអនុញ្ញាតឱ្យ​នាំចេញទៅកាន់ទីផ្សារចិនផងដែរ៕