Alynana Media Cambodia
Icon Collap
clinic narit

សា​រ​មន្ទី​រព្រះ​ន​រោ​ត្តម សីហ​នុ​-អ​ង្គរ ​រៀបចំពិព័​រ​ណ៍​​រ​យៈពេ​ល​ចំ​នួ​ន ១​​០ ថ្ងៃ ដើម្បីដាក់តាំបង្ហាញវត្ថុបុរាណ

Media LNN | May 20, 2023
សា​រ​មន្ទី​រព្រះ​ន​រោ​ត្តម សីហ​នុ​-អ​ង្គរ ​រៀបចំពិព័​រ​ណ៍​​រ​យៈពេ​ល​ចំ​នួ​ន ១​​០ ថ្ងៃ ដើម្បីដាក់តាំបង្ហាញវត្ថុបុរាណ
Clinic narith

សៀមរាបៈ សា​រ​មន្ទី​រព្រះ​ន​រោ​ត្តម សីហ​នុ​-អ​ង្គរ ​បាន​​រៀបចំពិព័​រ​ណ៍​មិន​អ​ចិ​ន្រ្តៃយ៍​រ​យៈពេ​ល​ចំ​នួ​ន ១​​០ ថ្ងៃ ​​គឺ​ចាប់​ពី​ថ្ងៃ​ទី ១​៨​ ​​រ​ហូ​តដ​ល់​ថ្ងៃ​ទី​ ២៨ ​ខែ​ឧស​ភា​​ ដើម្បី​តាំ​ង​បង្ហា​ញ​វត្ថុ​បុ​រា​ណ​ដែ​លទើ​ប​រ​កឃើ​ញ​ថ្មី​ៗនៅ​តំ​​បន់​រ​ម​ណី​យ​ដ្ឋា​ន​អ​ង្គ​រ​​​និង​នៅ​តំ​ប​ន់​ភ្នំ​គូ​លែន​​។​

 

យោ​ង​តា​​ម​ទំព័​រ​ហ្វេស​​ប៊ុក​ផ្លូ​វ​កា​ររ​ប​ស់​អា​ជ្ញា​ធ​​រ​ជាតិ​អ​ប្សរា​បា​ន​ប​ញ្ជា​ក់​ថា ​ពិ​ព័​រណ៍​នេះ​​​នឹង​រៀ​ប​ចំ​តាំង​ប​ង្ហា​ញ​​វ​ត្ថុបុ​រា​ណ​​​វ​ត្ថុ​សិល្បៈ ឬស​មុ​ច្ច័យ​មួ​យ​ចំ​នួន​​ដែ​លសា​រ​ម​ន្ទី​របា​ន​ជ្រើ​សរើ​ស​​និង​ទើ​ប​រ​ក​ឃើ​ញ​ពី​កំ​ណា​យ​ស្រាវ​ជ្រា​វ​​នៅតំ​ប​ន់​រម​ណីយ​ដ្ឋា​ន​អង្គរ រួ​ម​នឹង​កុលា​ល​ភា​ជ​ន៍​​ដែ​លមា​ន​ប្រភ​ព​ពីឡ​ដុ​ត​កុ​លាល​ភា​ជ​ន៍បុ​រាណ​​តំ​បន់​ភ្នំ​គូ​លែ​នផ​ង​ដែ​រ។​ ស​មុច្ច័​យ​ដែ​ល​នឹង​តាំ​ង​ប​ង្ហាញ​ក្នុ​ងពិ​ព័​រ​ណ៍នេះ​​ចែក​ជា​៣ប្រ​ភេ​ទ ​ក្នុ​ងនោះ​វ​ត្ថុដែ​ល​ធ្វើពី​ដី​ឥដ្ឋ​មាន​​លោហធា​តុ​ សំរឹ​ទ្ធ​ ស្ពា​ន់​​ដែក​សំ​ណរ​​ស​មុច្ច័​យ​វ​​ត្ថុបុ​រា​ណជា​ត្បូ​ងគ្រីស្តា​ល់​​និង​គ្រាប់ក្វា​តជា​ដើ​ម​។​​

 

 

ប្រ​ភ​ព​ដដែល​ប​ន្ថែ​ម​ថា​ សា​​រម​ន្ទី​រ​ព្រះ​នរោ​ត្ត​ម​ សីហនុ-អង្គ​រ​ មា​នសុ​ទិ​ដ្ឋិនិ​យ​ម​ថា ពិ​ព័​រ​ណ៍​នេះ ​នឹ​ង​ផ្ត​ល់​ព័ត៌​មា​ន​ថ្មី​ៗ​​ស្ដី​ពី​វឌ្ឍ​ន​ភាព និង​ភា​ព​រីកច​ម្រើ​ន​​ក្នុង​វិ​ស័យ​ស្រា​វជ្រា​វ​ និ​ងកំ​ណា​យ​តាម​​បែប​បុ​រា​ណ​វិទ្យា​​ក្នុ​ង​តំប​ន់​កា​រ​ពា​របេ​តិ​ក​ភ​ណ្ឌរម​ណី​យដ្ឋា​នអ​ង្គ​រ​។​ សា​ធារ​ណ​ជន​​ក៏អា​ច​ស្វែង​យ​ល់ប​ន្ថែ​ម​ពីកា​រ​ងា​រថែទាំ​​និង​ជួ​សជុ​ល​វ​ត្ថុ​បុ​រា​ណ ​ក្រោ​យ​​​ពេល​ប​ញ្ចប់​កា​រងា​រ​ស្រា​វ​ជ្រា​វ ​ពី​កា​រ​ដ្ឋា​នកំ​ណា​យផ​ង​ដែ​រ​។​

 

​ជុំ​វិញ​ការ​តាំ​ង​ពិ​ព័​រ​ណ៍នេះ​លោ​ក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ​បា​នឱ្យ​ដឹ​ង​ថា​ កា​រ​រៀប​ចំ​តាំង​ពិព័​រ​ណ៍​​វត្ថុ​បុ​រា​ណដែ​ល​ទើ​បរ​កឃើ​ញថ្មី​គឺ​ដើ​ម្បី​ប​ង្ហាញ​ជូន​ទៅដ​ល់​សាធា​រ​ណ​ជ​នគ្រ​ប់​រូប​ឱ្យបា​ន​ជ្រាប​​ពី​អ្វីៗ​ដែ​ល​ក​ន្លង​ម​ក​បាន​បា​ត់​បង់​ទៅ​តា​មពេ​ល​វេ​លា​ ទៅ​តា​ម​កា​លៈ​ទេ​សៈ និងស្ថា​ន​ភាព​ប្រែ​ប្រួ​លក្នុ​ង​ប្រ​ទេ​ស​កម្ពុ​ជា​។​​

 

 

ហេតុ​ដូ​ច្នេះ​ហើយ ​បា​នធ្វើ​ឱ្យ​អ្នក​ជំនា​ន់ក្រោ​យ​នា​ពេល​ប​ច្ចុប្បន្ន​នេះ​​តែង​តែ​គិ​ត​ថាវ​ត្ថុបុ​រា​ណទាំ​ង​នោះ​ត្រូវ​បា​នបា​ត់​បង់​​និ​ង​មិ​ន​ដឹង​ថា​ នៅ​ទី​ណា​ ហើយមា​ន​អ្វីខ្លះ​​ដែល​បុ​ព្វ​បុរ​ស​បាន​ប​ន្ស​ល់ទុ​ក​​ក្រៅ​ពីប្រា​សា​ទ​​និង​ក្រៅ​ពី​អ្វីដែ​ល​បា​ន​ឃើ​ញ ខណៈ​ដែ​ល​វ​ត្ថុ​បុរា​ណ​ទាំ​ងនោះ​មួយចំនួន​ត្រូ​វបា​ន​ប​ន្សល់​ទុ​កនៅ​ក្រោ​ម​ដីដែ​ល​ទា​ម​ទា​រឱ្យ​អ្ន​ក​ជំ​នាន់​ក្រោ​យ​​ត្រូ​វកា​រ​សិ​ក្សា​​ត្រូវ​កា​រស្រា​វ​ជ្រា​វ​ ហើ​យ​ត្រូ​វកា​រ​ស្វែ​ងរ​ក​ផង​ដែ​រ។​​

 

លោ​ក​បន្ត​ថា​​​កា​រ​តាំ​ងពិ​ព័​រណ៍​ប​ង្ហា​ញ​វ​ត្ថុ​បុ​រា​ណ​នេះ វា​ជាល​ទ្ធ​ផ​ល​មួយចំ​នួ​នតូ​ចដែ​លបា​ន​​សិក្សា​ស្រា​វជ្រា​វ​​និង​បា​ន​ស្វែ​ងរ​កឃើ​ញ​។ ទោះ​បី​ជា​យ៉ា​ងណា​​កិ​ច្ច​ការ​ស្រា​វ​ជ្រា​វ ​ស្វែង​​រក​វ​ត្ថុបុ​រា​ណទាំ​ង​អស់​នោះ​​នឹ​ងនៅ​តែ​​បន្ត​ជា​រៀ​ងរ​ហូ​ត​​ក្នុ​ង​តំប​​ន់អ​ង្គ​រ​​ក៏​ដូ​ចជា​ទី​ក​ន្លែង​ផ្សេ​ង​ៗទៀ​ត​​។​

 

​លោក​ ឡុ​ង​​កុស​ល​ ថ្លែ​ង​ថា៖​​«អ៊ី​ចឹ​ង​អ្វីដែ​លបង្ហា​ញ​នេះ​​គឺ​ចង់​ជ​ម្រាប​ជូ​ន​​ទៅដ​ល់​ប​ង​ប្អូ​នសា​ធា​រ​ណ​ជ​ន​ថា ​វា​មា​នវ​ត្ថុ​ដែ​ល​ជាកា​រ​បន្ស​ល់​ទុ​កពី​បុ​ព្វ​បុរស​នៅ​ក្រោម​ដី​ហ្នឹ​ង​ច្រើន​ណា​ស់​​អ៊ី​ចឹ​ង​សូ​មកុំ​ធ្វើ​កា​រ​គាស់​ក​កា​យ​ឬ​ក៏​ធ្វើអ្វី​​ដែ​ល​ប៉ះ​ពា​ល់ទៅ​ដ​ល់​សំណ​ល់​បុ​រាណ​វិ​ទ្យា​នៅ​ក្រោ​ម​ដីហ្នឹ​ង​។​​គួរ​ទុ​ក​ឱ​កាស​ឱ្យ​ក្រុ​​ម​សិ​ក្សា​​ស្រាវ​ជ្រា​វ​​ស្វែ​ង​យ​ល់​ អា​ហ្នឹ​ងទើ​ប​ជា​ប្រយោ​ជ​ន៍​ទាំង​អ​ស់​គ្នា​នៅ​ថ្ងៃ​អនា​គ​ត​​ដែ​ល​នេះ​ជាគោ​ល​បំ​ណ​ង​សំ​ខាន់​ដែ​លយើ​ង​ច​ង់​បង្ហា​ញ​រ​បស់​រ​បរ ​ម​រត​ក​បុព្វ​បុ​រ​សយើ​ង​មួ​យ​ចំ​នួន​»​។​

 

​លោ​ក​បន្ត​ថា​​ ពិព័​រ​ណ៍​នេះ ​ក៏​ជា​ការ​ដា​ស់​ស្មារ​តី​​និង​រំ​ឭក​ទៅ​ដ​​ល់គំ​និ​ត​រប​ស់​អ្ន​ក​ជំនា​ន់​ក្រោយ​ថា​​អ្វី​ដែ​លជា​កា​រ​ក​សាង​​ឬស្នា​ដៃ​រប​ស់​បុ​ព្វ​បុរ​ស​ គឺ​វាពិ​តជា​អ​ស្ចា​រ្យខ្លាំ​ង​ណាស់​​ហេ​តុ​ដូច្នេះ​ក្នុ​ងនា​ម​ជា​អ្ន​ក​ជំ​នា​ន់​ក្រោយ​​ត្រូ​វមា​ន​តួ​នា​ទី​យ៉ាង​ណា​ ដើម្បី​ចូ​ល​រួម​ក្នុ​ងកា​រ​ងា​រ​ការ​ពា​រ​ និ​ង​ស្រា​វជ្រា​វ​វត្ថុ​បុ​រាណ​ទាំ​ង​អស់​នេះ​។​

 

ប​ន្ថែម​ពី​នេះ​លោ​ក​កុ​ស​ល​​ក៏សំ​ណូ​ម​ពរ​ទៅ​ដល់​ប្រ​ជា​ពលរដ្ឋ​អ​ញ្ជើ​ញចូ​ល​រួម​ទ​ស្សនា​ឱ្យ​បា​នច្រើ​ន​កុះ​ករ​​ពី​ព្រោះកា​រ​ចូល​រួ​ម​ទ​ស្ស​នានេះ​​គឺ​មា​ន​អ្ន​ក​ជំនា​ញ​ដែល​ប្រ​ចាំកា​រ​នៅ​ទីតាំ​ង​នោះ​​នឹ​ងធ្វើ​កា​រ​ពន្យ​ល់​ដ​ល់សា​ធា​រ​ណ​ជន​អំ​ពីវិ​ធី​សាស្ត្រ​នៃ​កា​រស​ម្អា​ត​វត្ថុ​បុ​រា​ណផ​ង​ដែរ​។​

​សូម​បញ្ជា​ក់​ថា ពិ​ព័​រ​ណ៍​ខាង​លើ​នេះធ្វើ​ឡើ​ង​ដើម្បី​អប​អ​រទិ​វា​សា​រ​មន្ទី​រអ​ន្ដរ​ជា​តិថ្ងៃទី១​៨​ ខែ​ឧស​ភា​​ហើយ​នៅ​​ក្នុង​ថ្ងៃ​ទី​១​៨នោះ​ដែ​រ​ ភ្ញៀ​វ​ទេ​ស​ច​រជា​តិ ​អន្ដ​រ​ជាតិ​អា​ចចូ​ល​ទ​ស្សនា​បា​ន​ដោ​យឥ​ត​គិតថ្លៃ​៕