Alynana Media Cambodia
Icon Collap
clinic narit

ចិននាំចូលផ្លែទុរេន​ស្រស់​ជាង ៨២៤ ០០០ តោន​កាល​ពី​ឆ្នាំ​មុន​ច្រើន​ជាង​ឆ្នាំ ២០១៧ ដល់ទៅ៤ដង

Media LNN | May 22, 2023
ចិននាំចូលផ្លែទុរេន​ស្រស់​ជាង ៨២៤ ០០០ តោន​កាល​ពី​ឆ្នាំ​មុន​ច្រើន​ជាង​ឆ្នាំ ២០១៧ ដល់ទៅ៤ដង
Clinic narith

 

ប្រទេសចិននាំចូលផ្លែទុរេនស្រស់ជាង៨២៤ ០០០ តោន​កាល​ពី​ឆ្នាំ​មុន​ច្រើន​ជាង​ឆ្នាំ ២០១៧ រហូតដល់ទៅ៤ដង ខណៈក្នុងនោះនាំចូលពីថៃដល់ទៅ ជាង៩០ភាគរយ។

យោងតាមការិយាល័យស្នងការពាណិជ្ជកម្មថៃប្រចាំទីក្រុងហុងកុងបានឲ្យដឹងតាមរយៈកាសែត South China Postsនាពេលថ្មីៗនេះចិនបានធ្វើការជាបន្តបន្ទាប់ជាមួយកសិករ និងពាណិជ្ជករ ដើម្បីលើកកម្ពស់ការលក់ផ្លែឈើថៃ។ ក្នុងការនាំចូល​ទុរេន​ស្រស់​ជាង ៨២៤ ០០០ តោន ដែល​មាន​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ធៀបនឹងឆ្នាំ ២០១៧ ច្រើនជាងប្រហែល ៤ ដងក្នុងនោះទិន្នន័យបានបង្ហាញថា ថៃ​បាន​លក់​ទុរេន​គិតជាលុយសរុបតម្លៃ ៣,១ ពាន់​លាន​ដុល្លារមក​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន ដែល​ស្មើ​នឹង ៩៦,២ ភាគរយ​នៃ​ការ​នាំ​ចេញ។ ការិយាល័យបាននិយាយថា រដ្ឋាភិបាលថៃមានទំនុកចិត្តខ្ពស់ថា ការនាំចេញទុរេន មង្ឃុត មៀនស្វាយ និងដូងរបស់ពួកគេនៅទូទាំងពិភពលោកអាចមានតម្លៃសរុបជាង ២០០ ពាន់លានបាត (៥,៨៣ ពាន់លានដុល្លារអាមេរិក)។ ការប្រមូលទិញនាំចូលទុរេនសរុបមកចិន ក៏មានមកពីម៉ាឡេស៊ី និងហ្វីលីពីនផងដែរ បន្ទាប់នៅពេលទីក្រុងប៉េកាំង និងម៉ានីលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញផ្លែឈើចំនួន  ពាន់លានដុល្លារកាលពីខែមករាធ្វើឲ្យអ្នកដាំចេក ដូង និងទុរេនហ្វីលីពីន មានក្តីសង្ឃឹមកើនឡើង

ចិនបច្ចុប្បន្ននេះក៏ចាប់ផ្តើមគិតគូរពីការផ្តាច់ខ្លួនលើទីផ្សាផ្លែទុរេនពីប្រទេសផ្គត់ផ្គង់អាស៊ីអាគ្នេយ៍ បើរាងពិបាកបន្តិចក៏ដោយ។ យោងតាមទូរទស្សន៍រដ្ឋចិន Central Television ប្រទេសចិនបានកំពុងត្រៀមខ្លួនសម្រាប់ការប្រមូលផលផ្លែទុរេនជាលើកដំបូងនៅឆ្នាំនេះ ដោយទុរេនប្រហែល ២៤៥០ តោន ត្រូវបានគេរំពឹងថានឹងដាក់លក់នៅខែក្រោយនេះ ខែមិថុនាពីចម្ការខេត្តហៃណានភាគខាងត្បូង។ លោក Du Baizhong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកសិកម្ម Hainan Youqi បាននិយាយថា លោករំពឹងថានឹងអាចផលិតទុរេនបានរហូតដល់ ៥០ តោនបន្ថែមនៅឆ្នាំនេះ បន្ទាប់ពីបានបញ្ជូនកម្មករពីមូលដ្ឋានរបស់គាត់នៅទីក្រុង Sanya ខេត្ត Hainan ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សា និងធ្វើការជាមួយបណ្ឌិត្យសភាកសិកម្មត្រូពិចចិន រៀនពីវិធីសាស្រ្តដំាទុរេនស្តង់ដា។ លោក Du បាននិយាយថា ក្រុមហ៊ុនបានរកវិធីធ្វើស្វ័យប្រវត្តិកម្មការចែកចាយទឹក ការគ្រប់គ្រងជី និងការត្រួតពិនិត្យអាកាសធាតុ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​ការ​ដាំ​ទុរេន​នៅ​ហៃណាន​ទាមទារ​ឲ្យ​មាន អន្តរាគមន៍​ដោយ​ដៃ និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​នៅ​អាស៊ីអាគ្នេយ៍”៕