Alynana Media Cambodia
Icon Collap
clinic narit

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ បានបញ្ចប់កាសាងសង់ស្ទើរទាំងស្រុងហើយ នឹងគ្រោងសម្ពោធដាក់អោយប្រើប្រាស់ឆាប់ៗនេះហើយ

Media LNN | May 23, 2023
ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ បានបញ្ចប់កាសាងសង់ស្ទើរទាំងស្រុងហើយ នឹងគ្រោងសម្ពោធដាក់អោយប្រើប្រាស់ឆាប់ៗនេះហើយ
Clinic narith

តាមគម្រោងផ្លូវដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រមួយនេះ គ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ តែត្រូវបានពន្យារពេលដោយសារមានការយឺតយ៉ាវក្នុងការដោះស្រាយសំណងជូនប្រជាពលរដ្ឋ គួបផ្សំបញ្ហាអាកាសធាតុ និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

បើគ្មានការប្រែប្រួលទេផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងប្រមាណ ៥៣គីឡូម៉ែត្រ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែមិថុនា ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័តមានកាលពីពេលថ្មីៗ។ ទោះយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី មិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ នៃកម្មវិធីសម្ពោធនេះនោះទេ ដោយរង់ចាំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មកទល់ពេលនេះផ្លូវក្រវាត់ក្រុងទី៣បានបញ្ចប់ការសាងសង់ស្ទើរទាំងស្រុងហើយ នៅឡើយតែការងារតូចតាចមួយចំនួនប៉ុណ្ណោះ។

ក្រៅពីផ្លូវក្រវាត់ក្រុងទី៣ កម្ពុជាក៏គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២និងលេខ២២ ដែលកំពុងសម្រុកលើការងារបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ បំពាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសទ្រូងផ្លូវ និងបែងចែកចំណែកផ្លូវមួយបន្ថែមទៀតផងដែរ។ តែយ៉ាងណាបច្ចុប្បន្នក្រសួងសាធារណការកំពុងរកវេលាសមស្របណាមួយឲ្យត្រូវនឹងពេលវេលាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអាចចូលរួមបាន ដើម្បីរៀបចំកម្មវិធីសម្ពោធផ្លូវមួយនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះផ្លូវក្រវាត់ក្រុងទី៣នេះក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ លើសពីនេះ ផ្លូវក្រវាត់ក្រុងទី៣ជាផ្លូវវាងក្រុងមួយដ៏សំខាន់ ដែលបានតភ្ជាប់តំបន់ពាណិជ្ជកម្មសំខាន់ៗនៅរាជធានីភ្នំពេញទៅកាន់ខេត្តភាគខាងត្បូង និងខាងលិចជាដើម។