ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មសរុបរបស់វៀតណាម មានតម្លៃ ២៦២,៥៤ ពាន់លានដុល្លារដុល្លារ ធ្លាក់ចុះ១៤,៧ ភាគរយ ក្នុងនោះការនាំចេញមានតម្លៃ ១៣៦,១៧ ពាន់លានដុល្លារដុល្លារ ហើយការនាំចូលវិញមានតម្លៃសរុប ១២៦,៣៧ ពាន់លានដុល្លារដុល្លារ ជាហេតុនាំអោយប្រទេសនេះមានអតិរេកពាណិជ្ជកម្មប្រមាណជា ៩,៨ ពាន់លានដុល្លារដុល្លារ។
បានដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់វៀតណាមកាលពីថ្ងៃចន្ទមកផ្សាយថា តម្លៃទំនិញនាំចេញនាំចូលសរុបរបស់វៀតណាមក្នុងរយៈពេលប្រាំខែដំបូងឆ្នាំនេះមានទំហំសរុបប្រហែលជាង ២៦២ ពាន់លានដុល្លារ ធ្លាក់ចុះជិត១៥% ។
ទិន្នន័យបង្ហាញថា ក្នុងអំឡុងពេលនោះ វៀតណាមមានអតិរេកពាណិជ្ជកម្មក្នុងតម្លៃរហូតដល់ទៅជិត១០ពាន់លានដុល្លារ។ ជាក់ស្ដែង វៀតណាមបាននាំចេញទំនិញតម្លៃប្រមាណ ជាង ១៣៦ពាន់លានដុល្លារ ខណៈដែលការនាំចូលសរុបមានតម្លៃជាង ១២៦ពាន់លានដុល្លារ។ ទោះបីជាយ៉ាងនេះក្ដី នៅ ៥ ខែដើមឆ្នាំនេះ ទាំងការនាំចេញ ទាំងការនាំចូល សុទ្ធតែថយចុះលើសពី ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។