សកម្មភាពរោងចក្ររបស់ប្រទេសជប៉ុនបានពង្រីកនៅក្នុងខែឧសភាជាលើកដំបូងក្នុងរយៈពេល ៧ ខែ ដោយសារការកើនឡើងនៃទិន្នផល និងការបញ្ជាទិញថ្មី និងជំរុញដោយទស្សនវិស័យវិជ្ជមានសម្រាប់ឆ្នាំខាងមុខ។នេះបើតាមការស្ទង់មតិផ្នែកឯកជនដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែមិថុនា។
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញចុងក្រោយរបស់ធនាគារ au Jibun Bank Japan ឈរនៅកម្រិត ៥០.៦ដែលជាកម្រិតខ្ពស់លើសពីកម្រិត ៥០ ចាប់តាំងពីខែតុលាឆ្នាំមុន និងជាអត្រាកំណើនលឿនបំផុតក្នុងមួយឆ្នាំ។ ទិន្នផល និងការបញ្ជាទិញថ្មីបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ១២ និង ១៣ ខែរៀងៗគ្នា ដោយសារអាជីវកម្ម និងទំនុកចិត្តអ្នកប្រើប្រាស់បានបង្កើនតម្រូវការ។ លោក Tim Moore នាយកផ្នែកសេដ្ឋកិច្ចនៅ S&P Global Market Intelligence ដែលចងក្រងការស្ទង់មតិបាននិយាយថា “ការស្ទុះងើបឡើងវិញនៃការបញ្ជាទិញថ្មីសរុបត្រូវបានសម្រេច ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់សកលមានលក្ខណៈធម្មតា ហើយយុទ្ធសាស្រ្តសារពើភ័ណ្ឌមិនសូវមានហានិភ័យ”។
រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានទប់ទល់នឹងផលប៉ះពាល់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺនបានច្រើនគួរសម ដោយសារការស្ទុះងើបឡើងវិញនៃសកម្មភាពក្នុងវិស័យសេវាកម្ម ប៉ុន្តែសញ្ញានៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អឺរ៉ុប និងចិន ធ្វើឱ្យប៉ះពាល់បន្តិចលើចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ៕
ប្រភព៖REUTERS