Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបានប្រកាសមិនយកពន្ធអចលនទ្រព្យលើក្រុងថ្មីចំនួន៤ រហូតដល់ចុងឆ្នាំ ២០២៣

Media LNN | Jun 06, 2023
រដ្ឋបានប្រកាសមិនយកពន្ធអចលនទ្រព្យលើក្រុងថ្មីចំនួន៤ រហូតដល់ចុងឆ្នាំ ២០២៣
Clinic narith

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសលើកលែងពន្ធអចលនទ្រព្យទៅលើក្រុងថ្មីចំនួនបួន រួមមានក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និង ក្រុងបូកគោ នៃខេត្តកំពត រហូតដល់ដំណាច់ឆ្នាំ ២០២៣។ ​ នេះបើយោងតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ។យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដូចខាងក្រោម៖

ប្រការ១៖ ត្រូវលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំពោះអចលនទ្រព្យដែល​ស្ថិតនៅក្រុងថ្មីនៃខេត្តទាំងបីខាងលើ។

 

ប្រការ២៖ ម្ចាស់អលចនទ្រព្យទាំងអស់ដែលស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ ត្រូវមានកាតព្វ​កិច្ចចុះ​បញ្ជីអលចនទ្រព្យនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលទ្រព្យ និងអលច​នទ្រព្យ​នៃអគ្គនាយកពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអលចនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៣។

ប្រការ៣ ៖ ដោយមានពីរចំណុចបន្ថែមទៀត៖ ១. ក្នុងករណីអលចនទ្រព្យស្ថិតក្នុងក្រុងដូចមានដំណាច់ក្នុងប្រការ១ នៃប្រកាសនេះ បានបង់ពន្ធលើអលចនទ្រព្យរួចហើយ ចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើ​ជាឥណ​ទានយោងសម្រាប់យកទៅកាត់កងពន្ធលើអលចនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់។ ២. ម្ចាស់អលចនទ្រព្យ ត្រូវស្នើសុំឥណទានលើអលចនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដារខេត្តដែលអលចនទ្រព្យស្ថិតនៅ ឬអគ្គនាយក​ដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធលើអលចនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់។

ប្រកា៤​ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ទ្រី នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួកសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ​តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕