សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារថា អាជ្ញាធរចិនបានស្នើឲ្យធនាគារធំៗរបស់ប្រទេស កាត់បន្ថយអត្រាប្រាក់បញ្ញើរបស់ពួកគេជាលើកទី ២ ពោលមិនដល់ពេល ១ ឆ្នាំផង ដើម្បីជំរុញសេដ្ឋកិច្ចឲ្យមានកំណើន ។ប្រភពពាក់ព័ន្ធជាមួយបញ្ហានេះប្រាប់ឲ្យដឹងថា កាលពីសប្តាហ៍មុន ធនាគារកណ្តាលចិន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន រួមជាមួយនឹងធនាគារទំនាក់ទំនងចិន ត្រូវបានអជ្ញាធរណែនាំឲ្យកាត់បន្ថយអត្រាការប្រាក់លើផលិតផលជាច្រើនប្រភេទ ។
ការកាត់បន្ថយនេះ គឺតាមតម្រូវការ ០.០៥ ភាគរយនៃប្រាក់បញ្ញើសម្រាប់រយៈពេល ៣ ឆ្នាំ និងកាត់រហូតដល់ ០.១ ភាគរយសម្រាប់រយៈពេល ៥ ឆ្នាំ ខណៈចំពោះសំណើនេះដែរ ធនាគារកណ្ដាលកំពុងវាយតម្លៃ ហើយអាចនឹងកែសម្រួលអត្រាការប្រាក់ណាមួយនៅដើមសប្តាហ៍នេះ ។គួរបញ្ជាក់ថា កាលពីខែមុន ប្រទេសចិនបានប្រាប់ធនាគាររដ្ឋធំៗចំនួន ៤ ឲ្យកាត់បន្ថយអតិបរមាលើអត្រាការប្រាក់ដែលពួកគេបង់លើប្រាក់បញ្ញើមួយចំនួន ខណៈធនាគារខ្នាតតូច និងមធ្យមផ្សេងទៀត ក៏បានទម្លាក់អត្រាការប្រាក់បញ្ញើរបស់ពួកគេក្នុងខែមេសាផងដែរ ៕