Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋជាសមាជិកណាតូជាង១០ ក្នុងចំណោម៣១ មិនចង់ឲ្យអ៊ុយក្រែនចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកទេ

Media LNN | Jun 12, 2023
រដ្ឋជាសមាជិកណាតូជាង១០ ក្នុងចំណោម៣១ មិនចង់ឲ្យអ៊ុយក្រែនចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកទេ
Clinic narith

 

រដ្ឋជាសមាជិកណាតូជាង១០ ក្នុងចំណោម៣១ មិនចង់ឲ្យអ៊ុយក្រែនចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកទេ។ នេះបើតាមការបញ្ជាក់ពី លោក Igor Zhovkva អនុប្រធានការិយាល័យរបស់លោក Vladimir Zelensky។លោក Zhovkva បានសរសេរនៅលើ Facebook កាលពីថ្ងៃអាទិត្យទី១១ខែមិថុនាថា ទីក្រុងកៀវ បានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួន២០ នៃការគាំទ្រសម្រាប់សមាជិកភាពរបស់ខ្លួនក្នុងអង្គការណាតូ។ នេះ​មាន​ន័យ​ថា បច្ចុប្បន្ន មានប្រទេស​ជា​សមាជិក​ចំនួន១១ បាន​បដិសេធ​គាំទ្រ​សំណើ​របស់​ទីក្រុង​កៀវ។

លោក Zhovkva បានបង្ហោះបែបនេះ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Zelensky និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ចុះហត្ថលេខាលើឯកសារមួយក្នុងទីក្រុងកៀវ ដែលបង្ហាញពីការយល់ព្រមរបស់រដ្ឋាភិបាលទីក្រុងអូតាវ៉ា ឲ្យអ៊ុយក្រែនក្លាយជាផ្នែកនៃអង្គការណាតូ។

 

ក្នុងអំឡុងដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវ លោក Trudeau បានប្រកាសផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌បន្ថែម ដល់ប្រទេសអ៊ុយក្រែន។

image-737លោក Trudeau និយាយថា ប្រទេសកាណាដា នឹងគាំទ្រអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ហើយសន្យាផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារអាមេរិក និងជំនួយមនុស្សធម៌ ៧.៥លានដុល្លារអាមេរិក។

ដោយឡែក កាលពីដើមសប្តាហ៍មុន បេសកជនអាមេរិកប្រចាំអង្គការណាតូ លោកស្រី Julianne Smith បានប្រាប់សារព័ត៌មាន Politico ថា “ការអញ្ជើញឲ្យអ៊ុយក្រែន ចូលរួមក្នុងអង្គការណាតូ គឺមិនទំនងទេ បើទីក្រុងកៀវ នៅតែមានជម្លោះជាមួយទីក្រុងមូស្គូ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Smith បានចង្អុលបង្ហាញថា ក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខនៅប្រទេសលីទុយអានី ប្លុកនេះនៅតែចង់ផ្ញើសារទៅទីក្រុងកៀវថា ខ្លួននៅតែប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែនក្នុងរយៈពេលយូរ៕