AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣--សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួនពីរគឺ ទី១ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងទី២ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដោយមានវត្តមានសមាជិក សមាជិកា ពេលផ្តើមកិច្ចប្រជុំ ចំនួន ៩៩រូប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។