Alynana Media Cambodia
Icon Collap
clinic narit

អារ៉ាប៊ីសាអូឌីត ព្រមាន អាមេរិកថា នឹងជួបវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ បើនៅបន្ត​ឈ្លោះរឿងកាត់បន្ថយប្រេង

Media LNN | Jun 12, 2023
អារ៉ាប៊ីសាអូឌីត ព្រមាន អាមេរិកថា នឹងជួបវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ បើនៅបន្ត​ឈ្លោះរឿងកាត់បន្ថយប្រេង
Clinic narith

 

រាជទាយាទអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed bin Salman បានគំរាមដល់សហរដ្ឋអាមេរិកថា នឹងជួបផលវិបាកផ្នែកសេដ្ឋកិច្ចធ្លាក់ចុះ ក្រោយលោកប្រធានាធិបតី Joe Biden ក៏បានគំរាមដល់ប្រទេសនេះដូចគ្នា បន្ទាប់ពីបានកាត់បន្ថយការផលិតប្រេងកាលពីឆ្នាំមុន ។កាសែត Washington Post បានរាយការណ៍ថា ព្រះអង្គម្ចាស់ Bin Salman បានធ្វើការគំរាមបែបនេះ នៅពេលដែលរដ្ឋបាលលោក Biden ព្យាយាមបញ្ចុះថ្លៃថាមពលក្នុងគោលបំណងកាត់បន្ថយអតិផរណា ដែលកំពុងបន្តក្លាយជាបន្លាសម្រាប់តំណែងរបស់ប្រធានាធិបតីអាមេរិករូបនេះ ។photo_2023-06-12_08-39-29-5

ពាក់ព័ន្ធនឹងផលវិបាកនេះដែរ ព្រះអង្គម្ចាស់បានលើកឡើងពីផលប៉ះពាល់នៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ហើយព្រះអង្គថែមទាំងមានព្រះបន្ទូលផងដែរថា “ព្រះអង្គនឹងមិនដោះស្រាយជាមួយរដ្ឋបាលសហរដ្ឋអាមេរិកទៀតនោះទេ ហើយទីក្រុងវ៉ាស៊ីនតោនអាចឃើញផលវិបាកសេដ្ឋកិច្ចដ៏ធំណាមួយ បើនៅតែបន្តធ្វើបែបនេះ” ។ទោះយ៉ាងណា វាមិនទាន់ច្បាស់លាស់នៅឡើយទេថាតើការគំរាមកំហែងនេះ បានធ្វើឡើងដោយផ្ទាល់ទៅកាន់មន្ត្រីអាមេរិករូបណានោះ ប៉ុន្តែសេតវិមានបានប្រាប់កាសែត Washington Post ថា “ភាគីខាងអាមេរិកមិនបានដឹងអ្វីសោះឡើយ ពីការគំរាមកំហែងបែបនេះរបស់អារ៉ាប៊ីសាអូឌីត” ។967aec83ef58ffa0e49454cf0734c788-12

ទីបំផុតលោក Biden មិនបានដាក់ទណ្ឌកម្មណាមួយលើទីក្រុង Riyadh សម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយទិន្នផលប្រេងយ៉ាងខ្លាំងនេះនោះទេ ប៉ុន្តែអារ៉ាប៊ីសាអូឌីតនៅតែបន្តកាត់បន្ថយការផលិតប្រេងបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យតម្លៃកើនឡើង ៕