ការប្រែប្រួលអាកាសធាតុនៅក្នុងទ្វីបអឺរ៉ុប បានឆក់យកអាយុជីវិតមនុស្សប្រហែល ១៩៥,០០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចច្រើនជាង ៥៦០ពាន់លានអឺរ៉ូ ឬប្រហែល ៦០៥ពាន់លានដុល្លារ។
ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) នៅថ្ងៃពុធនេះ បាននិយាយថា ការប្រែប្រួលអាកាសធាតុនៅក្នុងទ្វីបអឺរ៉ុប បានសម្លាប់ជីវិតមនុស្សប្រមាណ ១៩៥,០០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចច្រើនជាង ៥៦០ពាន់លានអឺរ៉ូ ឬប្រហែល ៦០៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ១៩៨០។