ក្នុងរយៈពេល ២០ខែដំបូង ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ មានជនស៊ីវិលជាង ៦,០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
របាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៃទីក្រុងអូស្លូ បានឱ្យដឹងថា ជនស៊ីវិលជាង ៦,៣០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២០ខែដំបូង បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១។