Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ដ្រីសុខាភិបាល អំណរគុណសប្បុរសជន ដែលស្ម័គ្រចិត្ដបរិច្ចាគឈាម ជួយជីវិតមនុស្ស

Media LNN | Jun 14, 2023
រដ្ឋមន្ដ្រីសុខាភិបាល អំណរគុណសប្បុរសជន ដែលស្ម័គ្រចិត្ដបរិច្ចាគឈាម ជួយជីវិតមនុស្ស
Clinic narith

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលស្ម័គ្រចិត្ដបរិច្ចាគឈាម ជួយជីវិតមនុស្ស និងបានបន្តអំពាវនាវចូលរួមធ្វើអំពើល្អឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីសង្គមជាតិរបស់យើង។967aec83ef58ffa0e49454cf0734c788-66

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សម្តែងក្តីរីករាយដោយបានមកចូលរួម ក្នុងយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ «រួមគ្នាផ្ដល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានជាច្រើនលើក ដើម្បីជួយជីវិតមនុស្ស» ក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលជាទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម។

លោករដ្ឋមន្ត្រីបន្តថា «ខ្ញុំយល់ឃើញថាប្រជាពលរដ្ឋយើង ក្មួយៗយុវជន សិស្ស និស្សិត សិល្បៈករ បុគ្គលិកក្រុមហ៊ុនឯកជន មន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពេលនេះ គឺពិតជាមានការយល់ដឹងរួចហើយថា ការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ពីព្រោះយើងសង្ឃឹមថា ពិតជាបានជួយសង្គ្រោះជីវិតមនុស្ស ឬបងប្អូន មិត្តភ័ក្រ្ត ជាទីស្រឡាញ់របស់យើងបាន»11-IMG_6459-39

លោករដ្ឋមន្ដ្រីបានថ្លែងថា «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន យុវនារីជាទីស្រឡាញ់ សូមចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស។ ដូច្នេះ ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពដ៏ល្អប្រពៃដែលប្រជាជនទូទៅ ពិសេសយុវជន យុវនារី ត្រូវចូលរួមផ្ដល់ឈាមស្ម័គ្រចិត្តឲ្យបានច្រើន ដើម្បីជួយសង្គ្រោះជនរងគ្រោះទាំងឡាយ ដែលត្រូវការឈាម»

លើសពីនេះ លោករដ្ឋមន្ដ្រីបានយល់ឃើញថា ចលនានៃការចូលរួមរបស់យុវជន សិស្ស និស្សិត សិល្បៈករ បុគ្គលិក ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ក្នុងការបរិច្ចាគឈាម អាចបង្កើតបានជាវប្បធម៌ដ៏ល្អមួយសម្រាប់សង្គមរបស់យើង មានន័យថា យើងអាចផ្តល់ឈាម ផ្តល់ប្លាស្មា ផ្តល់ឲ្យបានច្រើនលើក ដើម្បីជួយជីវិតមនុស្ស។ ទោះបីជា មានការខកខានរៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម អស់រយៈពេលបីឆ្នាំកន្លងទៅដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ។photo_2023-06-12_07-46-59-20

ក្នុងឱកាសដ៏សប្បាយរីករាយ និងមានអត្ថន័យនាពេលនេះ លោកសាស្ដ្រាចារ្យបានថ្លែងអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា ក្លឹបនៃ ក្តីស្រលាញ់ សាកលវិទ្យាល័យនានា សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា ក្រុមហ៊ុនឯកជន និងដៃគូ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមទាំងអស់ ដែលបានគាំទ្រ ឧបត្ថម្ភ ឱ្យការរៀបចំយុទ្ធនាការនេះមានភាពអធិកអធម។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីបានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់មន្ត្រីរាជការ បុគ្គលិក មជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដែលបានខិតខំរៀបចំយុទ្ធនាការនេះ និងបានចូលរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាល កាន់តែមានភាពល្អប្រសើរឡើង។ ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនស្ម័គ្រចិត្ត បរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម កំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។967aec83ef58ffa0e49454cf0734c788-67

សូមជម្រាបថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមដ៏ធំមួយ នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ និងថ្លែងអំណរគុណ ដល់សប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យ យុវជន យុវនារី ក្លាយជាអ្នកបរិច្ចាគឈាមថ្មីកាន់តែច្រើនឡើង ដោយអ្នកមានសុខភាពល្អគួរបន្តបរិច្ចាគឈាមឱ្យបានទៀងទាត់ ដើម្បីជួយសង្គ្រោះជីវិតសអ្នកជំងឺគ្រប់ប្រភេទ។

ជាការពិតណាស់ អ្នកជំងឺមួយចំនួនត្រូវការឈាមពេញមួយជីវិតរបស់គាត់។ ការផ្តល់ឈាម ឬ ប្លាស្មាដោយស្ម័គ្រចិត្ត ទៀងទាត់ អាចធ្វើឱ្យការផ្គត់ផ្គង់ឈាម និងផលិតផលឈាមមានសុវត្ថិភាព ឆ្លើយតបទៅតាមសេចក្តីត្រវការរបស់អ្នកជំងឺបានគ្រប់ពេលវេលា ហើយដែលប្រជាជនក្នុងប្រទេសនិមួយៗអាចធ្វើបាន។

នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជ សុខ ប៉ូ បានបញ្ជាក់ឱ្យដឹងថា តម្រូវការឈាមប្រចាំថ្ងៃនាពេលបច្ចុប្បន្ននៅមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញមានប្រមាណពី ៣០០ ទៅ៣៥០ប្លោក ។ ចំណែកនៅមន្ទីរពេទ្យនានាទាំង២៤ខេត្ត ត្រូវការឈាមពី ៥០ ទៅ១០០ប្លោកក្នុងមួយថ្ងៃ។ ដោយសារអំណោយឈាមដោយស្ម័គ្រចិត្តមានត្រឹម ១៥% ដូចេ្នះការផ្តល់ឈាមជំនួសដោយក្រុមគ្រួសារអ្នកជំងឺមានរហូតដល់ ៨៥% ដើម្បីឆ្លើយតបទៅតាមតាមសេចក្តីត្រូវការឈាម៕photo_2023-06-12_08-39-29-12