Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា នាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើងជាង ៤១% ៥ខែ ឆ្នាំនេះ

Media LNN | Jun 14, 2023
កម្ពុជា នាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើងជាង ៤១% ៥ខែ ឆ្នាំនេះ
Clinic narith

កម្ពុជាទទួល បានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ រយៈពេល ៤ខែដំបូង ឆ្នាំ២០២៣ បានចំនួនប្រមាណជាង ២៦០លានដុល្លារ មានការកើនជាង ៤១.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។11-IMG_6459-40

នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។សមម្រាប់នាំចេញកៅស៊ូក្នុងខែឧសភា ឆ្នាំ ២០២៣ ទទួលបានចំណូលជាង ៥៣ លានដុល្លារ កើនឡើង ៥៦.៦ ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួន ៣៤.១ លានដុល្លារ។

កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ មានការកើនឡើង ២៨,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ បើទោះបីជាមានស្ថានភាពមិនល្អ រួមទាំងការ​ធ្លាក់​ចុះនៃតម្លៃកៅស៊ូធម្មជាតិយ៉ាងណាក្តី។967aec83ef58ffa0e49454cf0734c788-69

 

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារ​សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។