អ្នកសេដ្ឋកិច្ចក្នុងវិស័យឯកជនបានកាត់បន្ថយការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៣នេះ មកត្រឹម ១.៤ភាគរយ ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចសកល និងសម្ពាធអតិផរណា។
អ្នកសេដ្ឋកិច្ចក្នុងវិស័យឯកជនបានកាត់បន្ថយការព្យាករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៣នេះ មកត្រឹម ១.៤ភាគរយ ខណៈដែលការព្យាករណ៍ពីមុនរបស់ពួកគេមានចំនួន ១.៩ភាគរយនៅក្នុងខែមីនា។ការរកឃើញពីការស្ទង់មតិចុងក្រោយបំផុតរបស់អ្នកជំនាញព្យាករណ៍សេដ្ឋកិច្ចខាងលើនេះ ត្រូវបានចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នៅថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមការស្ទង់មតិបានបង្ហាញថា វិស័យផលិតកម្មដែលស្មើនឹង១ភាគ៥នៃសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ១.៣ភាគរយនៅឆ្នាំ២០២៣នេះ។ ប្រភព៖