Alynana Media Cambodia
Icon Collap
clinic narit

មនុស្ស ៧៩នាក់ បានស្លាប់ និងរាប់រាយនាក់បាត់ខ្លួន ក្រោយទូកជន​អន្តោប្រវេសន៍​លិចក្បែរ​ឆ្នេរ​សមុទ្រ​ក្រិក

Media LNN | Jun 15, 2023
មនុស្ស ៧៩នាក់ បានស្លាប់ និងរាប់រាយនាក់បាត់ខ្លួន ក្រោយទូកជន​អន្តោប្រវេសន៍​លិចក្បែរ​ឆ្នេរ​សមុទ្រ​ក្រិក
Clinic narith

អង្គភាពឆ្មាំល្បាតឆ្នេរក្រិកនិយាយថា មនុស្សយ៉ាងហោចណាស់៧៩នាក់ បានស្លាប់ ក្រោយ​ទូក​ជន​អន្តោប្រវេសន៍មួយគ្រឿងដឹកមនុស្សរាប់រយនាក់ បានក្រឡាប់លិចក្បែរឆ្នេរសមុទ្រប្រទេសក្រិក កាលពីព្រឹកថ្ងៃពុធ ខណៈមានក្ដីបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើង និងរាប់​រយ​នាក់​កំពុង​បាត់​ខ្លួន​។

ជន​អន្តោប្របេសន៍សរុបចំនួន១០៤នាក់ ដែលធ្វើដំណើរតាមទូក ត្រូវបាន​សង្រ្គោះពីទឹក​ និង​បាន​បញ្ជូន​ទៅ​កាន់ទីក្រុង កាឡាម៉ាតា (Kalamata)។

អភិបាលក្រុងនេះ លោក តាណាស៊ីស វ៉ាស៊ីសូផូឡូស (Thanasis Vasilopoulos) បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធថា យោងតាមអ្វីដែលពួកគេបាននិយាយ គឺ មនុស្សអាយុចន្លោះពី១៦ ដល់៤១ឆ្នាំ ។ ពួកគេក៏បាននិយាយផងដែរថា មានស្ត្រី និងកុមារជាច្រើននៅលើទូកនោះ។ គេមិន​ច្បាស់ទេថា​ មនុស្ស​ប៉ុន្មាន​នាក់​នៅលើនាវានោះ នៅពេលបានលិច។ ក្រុមអ្នកនៅរស់រានមានជីវិតនិយាយថា អាច​មាន​អ្នកដំណើរប្រមាណ៧៥០នាក់។ 

អ្នកនាំពាក្យអង្គភាពឆ្មាំល្បាតឆ្នេរក្រិក លោក នីកូឡូស អាឡិចស៊ីអូ (Nikolaos Alexiou)​ បាន​ប្រាប់​សារព័ត៌មាន ERT ថា ទូកនេសាទនេះ មានប្រវែងចន្លោះពី២៥ទៅ៣០ម៉ែត្រ ហើយផ្ទុក​មនុស្ស​ពេញ ។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានសរសេរលើបណ្ដាញសង្គមធ្វីតទ័រថា ខ្លួន​ជឿថា​មាន​​មនុស្ស​ជាង ៤០០នាក់ នៅលើទូកនោះ៕7e684d8e-35ac-4ab9-a215-306a89c83400-311-IMG_6459-49