Alynana Media Cambodia
Icon Collap
clinic narit

​វៀតណាម​គ្រោង​បង្កើន​សួន​បៃតង​នៅ​ហូជីមិញ​

Media LNN | Jun 15, 2023
​វៀតណាម​គ្រោង​បង្កើន​សួន​បៃតង​នៅ​ហូជីមិញ​
Clinic narith

កាសែត​អន​ឡាញ​វៀតណាម VnExpress កាលពី​ថ្ងៃទី​​ ១២ ខែមិថុនា បាន​ផ្សាយ​ថា អាជ្ញាធរ​ទីក្រុង​ហូជីមិញ​ កំពុង​ពិនិត្យមើល​ការប្រើប្រាស់​ដី​ដែល​បាន​គ្រោងទុក​សម្រាប់​សួនច្បារ​សាធារណៈ ដើម្បី​បង្កើតឱ្យមាន​លម្ហ​បៃតង​ក្នុង​ទីក្រុង​បន្ថែមទៀត​ពី​ឆ្នាំ​ ២០២៣ ​ដល់ ២០២៥​។0a3b05d9751d289d63469106608eb42a-64

​សារព័ត៌មាន​នោះ​ឱ្យដឹងថា យោងតាម​នាយកដ្ឋាន​សំណង់​របស់​ទីក្រុង ទីក្រុង​ហូជីមិញ​ដែលមាន​ប្រជាជន​ប្រមាណ ៩ លាន​នាក់​រស់នៅ​មាន​សួនច្បារ​សាធារណៈ និង​សួន​លំនៅឋាន​ប្រមាណ ៣៦៩ កន្លែង លើ​ផ្ទៃដី​សរុប ៥០០ ​ហិកតា​។​

​យ៉ាងណាមិញ សមាមាត្រ​បច្ចុប្បន្ន​នៃ​តំបន់​បៃតង និង​ចំនួន​ប្រជាជន​ទីក្រុង មាន​កម្រិត​ទាប​បំផុត​ត្រឹមតែ ០,៥៥ ម៉ែត្រការ៉េ​ក្នុង​មនុស្ស​ម្នាក់ (​ម​២/​ម្នាក់​)​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទីក្រុង​ធំៗ​របស់​វៀតណាម​រួមទាំង​ក្រុង​ហូជីមិញ និង​រដ្ឋធានី​ហូជីមិញ បាន​ខិតខំ​បង្កើន​ទីធ្លា​សាធារណៈ ពង្រីក​សួនច្បារ​សាធារណៈ និង​បង្កើន​ការដាំ​ដើមឈើ​ជាដើម​។

​ទោះជា​បែបណា សម្រាប់​ក្រុង​ហូជីមិញ លទ្ធផល​មិន​ដូច​ការរំពឹងទុក​នោះទេ ដោយ​សួន​សាធារណៈ​ភាគច្រើន​មាន​ទី​​តាំងនៅ​ខាងក្នុង​ទីក្រុង ហើយ​ខ្វះ​សួនច្បារ​សាធារណៈ​នៅតាម​សង្កាត់​នានា​ដែល​នៅ​ជាយៗ​ក្រុង ខណៈ​ផ្ទៃដី​នៃ​សួន​សាធារណៈ​មួយចំនួន ត្រូវ​បានរួម​តូច​ដោយសារ​ការពង្រីក​ផ្លូវ​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​និង​ការធ្វើ​ចរាចរណ៍​ដ៏​មមាញឹក​នៃ​ទីក្រុង​សេដ្ឋកិច្ច​ភាគ​ខាង​ត្បូង​មួយ​នេះ​។​

 

​យោងតាម​នាយកដ្ឋាន​សំណង់​ក្រុង​ហូជីមិញ​ដដែល បន្ទាប់ពី​ពិនិត្យ​លើដី​បម្រុង​សម្រាប់​សួន​ច្បារ​សាធារណៈ នាយកដ្ឋាន​នឹង​ស្នើ​រៀបចំ​គម្រោង​សាង​​សង់ និង​អំពាវនាវ​ឱ្យមាន​ការ​​វិនិយោគ​បន្ថែម​។ បច្ចុប្បន្ន ទីក្រុង​នេះ​មាន​គោលដៅ​ឱ្យមាន​លម្ហ​បៃតង​ពី ២,៥-១២ ម​២/​ម្នាក់​នៅ​ឆ្នាំ​ ២០២៥​។​

​នៅ​ឆ្នាំ ២០២៣ ​នេះ អាជ្ញាធរ​ក្រុង​នឹង​សម្រេច​ផែនការ​សាង​សង់​សួនច្បារ​សាធារណៈ​ទំហំ ១០​ ហិកតា​និង​ទីធ្លា​សាធារណៈ​បៃតង​ចំនួន ២​ ហិកតា ដាំ និង​ជួសជុល​ដើមឈើ​ចំនួន ​៦​ ពាន់​ដើម ដើម្បី​បំពេញ​តាម​គោលដៅ​នៃ​ផ្ទៃដី​បៃតង ៣-៤ ​ម​ ២/ ​ម្នាក់​។

​លម្ហ​បៃតង​មាន​សារៈសំខាន់​ណាស់ សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​ជាពិសេស​ការ​រស់​​នៅ​ទីក្រុង​។ លម្ហ​នឹង​ជួយ​កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ការបំពុល និង​អាច​កាត់​បន្ថយកម្ដៅ​ក្នុង​ទីក្រុង ដែល​បង្កឡើង​ពីស​កម្ម​ភាព​របស់​មនុស្ស​៕