Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនជប៉ុន ផ្តល់បច្ចេកទេសដាំតាសក់១ប្រភេទ ដល់អ្នកស្រុកបន្ទាយស្រី ដើម្បីនាំចេញ

Media LNN | Jun 15, 2023
ក្រុមហ៊ុនជប៉ុន ផ្តល់បច្ចេកទេសដាំតាសក់១ប្រភេទ ដល់អ្នកស្រុកបន្ទាយស្រី ដើម្បីនាំចេញ
Clinic narith

ក្រុមហ៊ុន១របស់ជប៉ុន គឺក្រុមហ៊ុន យ៉ាម៉ូតូហ្គ្រីន បានកំពុងតែចុះសិក្សាពិនិត្យមើលទីតាំងសម្រាប់ឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែមឡើងវិញ បន្ទាប់ពីបាត់មុខផ្លែត្រសក់នេះជាច្រើនឆ្នាំកន្លងមក។

0a3b05d9751d289d63469106608eb42a-66យោងតាមការចុះផ្សាយដោយមន្ទីរពាណិជ្ជកម្ម ខេត្តសៀមរាបបានឱ្យដឹងថា លោក ណាបិស៊ីម៉ា កាស៊ីហ៊ីតុ នាយកក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន មានប្រសាសន៍ថា ផ្លែតាសក់ផ្អែម មានដើមកំណើតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្ដែរយ:ពេលច្រើនឆ្នាំមកនេះ គ្មានវត្ដមានប្រជាកសិករដាំតាសក់ប្រភេទនេះនៅក្នុងស្រុកនោះទៀតឡើយ ខណ:ដែលតាសក់នេះមានទីផ្សារនៅខេត្ដបាត់ដំបង និងខេត្ដឧត្ដរមានជ័យ ។

 

លោកបានបន្ដថា លោកបានសហការជាមួយរដ្ឋបាលខេត្ដសៀមរាប ដើម្បីបានចុះពិនិត្យរកទីតាំងដីឱ្យប្រជាពលរដ្ឋ ដាំតាសក់ផ្អែមនេះឡើងវិញ ដោយក្រុមហ៊ុនផ្ដល់បច្ចេកទេស ផ្ទះសំណាញ់ និងក្រុមហ៊ុនរបស់លោកជាអ្នកប្រមូលទិញ សម្រាប់លក់ក្នុងស្រុក និងនំាចេញទៅក្រៅប្រទេស។នាយកក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន បានបន្ថែមថា ការដាំតាសក់ផ្អែមនេះ គឺជាផ្នែកមួយជួយឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនោះ ក៏ដូចជាប្រជាពលរដ្ឋ ដែលទើបស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរមានមុខរបរប្រចាំថ្ងៃ ស្របពេលដែលតាសក់នោះមានតម្លៃខ្ពស់ អាចជួយបង្កើនជីវភាពពួកគាត់បាន។លោកបានបន្ដថា ផ្លែតាសក់ផ្អែមគឺមានប្រជាពលរដ្ឋនៅខេត្ដបាត់ដំបង បានអនុវត្ដគម្រោងនេះ ទទួលបានទីផ្សារខ្ពស់ ហើយងាយស្រួលដាំដុះ។ តាសក់ផ្អែម ជាប្រភេទដំណាំវល្លិ៍មានផ្លែជាអាហារ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ២០០៥។photo_2023-06-15_09-12-44

ជាមួយគ្នានោះដែរ លោក ហេង ហំ ដែលជាគណ:កម្មការសហគមន៍សុវត្ថិភាពបន្ទាយស្រី មានប្រសាសន៍ថា ការដាំតាសក់ផ្អែមបានអវត្ដមានជាច្រើនឆ្នាំមកហើយដោយចាប់ផ្ដើមតាំងពីឆ្នាំ២០០៦មកម្លេះ ដោយសារគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការខ្វះបច្ចេកទេសដាំដុះជាដើម ដែលធ្វើឱ្យបាត់បង់ទីផ្សារ។ លោកបានបន្ដថា ប្រជាកសិករនៅស្រុកបន្ទាយស្រីស្វាគមន៍ចំពោះការជួយជ្រោមជ្រែងឱ្យដាំតាសក់ផ្អែមឡើងវិញពីក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន ប៉ុន្ដែលោកត្រូវស្នើសុំជួយទាំងបច្ចេកទេស គ្រាប់ពូជ រោងសុវត្ថិភាពសម្រាប់ដាំដុះផងដែរ ខណ:ដែលពួកគាត់មានបទពិសោធន៍ដាំដុះនៅហាលវាល។លោកថា គម្រោងនេះនឹងធ្វើប្រជាពលរដ្ឋមានការងារធ្វើច្រើន ព្រោះនៅស្រុកនេះមានប្រជាពលរដ្ឋទៅរស់នៅច្រើន។គួរបញ្ជាក់ផងដែរថា ដំណាំតាសក់ផ្អែមនេះត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ ព្រោះវាងាយឆ្លងជំងឺ ងាយរងការបំផ្លាញពីសត្វល្អិត និងការប៉ះពាល់ដោយសារទឹកលិចជាដើម។ ដូច្នេះកសិករគួរជ្រើសរើស រដូវដាំដុះដំណាំនេះឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលល្អ៕