Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងបញ្ចេញផែនការថ្មី ជួយស្វែងរកទីផ្សារស្វាយចន្ធី និងធ្វើឱ្យតម្លៃកើនឡើង

Media LNN | Jun 15, 2023
ក្រសួងបញ្ចេញផែនការថ្មី ជួយស្វែងរកទីផ្សារស្វាយចន្ធី និងធ្វើឱ្យតម្លៃកើនឡើង
Clinic narith

កម្ពុជានឹងប្រែក្លាយខ្លួនទៅជាអធិរាជគ្រាប់ស្វាយចន្ទីឆាប់ៗ ក្រោយក្រសួងពាណិជ្ជកម្មចេញគោលនយោបាយថ្មីស្តីពីស្វាយចន្ទីឆ្នាំ ២០២២ - ២០២៣ ដើម្បីជួយលើកស្ទួយតម្លៃ និង បង្កើនគុណភាពនៃការផលិតគ្រាប់ស្វាយចន្ទីឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។11-IMG_6459-54ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដោយគោលនយោបាយនេះនឹងជួយលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ជាពិសេសជួយបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាជន កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិជាមួយនឹងគោលដៅចម្បងចំនួន ៣ រួមមាន៖

  • ទី១. លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង
  • ទី២. ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២
  • ទី៣. ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។7e684d8e-35ac-4ab9-a215-306a89c83400-9គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០,៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨,២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១,៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១,៥៥៧តោន៕