Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនកម្មវិធីតិកតុក នឹងវិនិយោគលុយរាប់ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

Media LNN | Jun 16, 2023
ក្រុមហ៊ុនកម្មវិធីតិកតុក នឹងវិនិយោគលុយរាប់ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
Clinic narith

 

ហ្សាការតា:នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្មវិធីវីដេអូខ្លីៗដែលកំពុងពេញនិយមខ្លាំងឈ្មោះថា តិកតុក (TikTok) គ្រោងនឹងវិនិយោគលុយរាប់ពាន់លានដុល្លារបន្ថែមទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក សូវ ជី ឈូ (Shou Zi Chew)។0a3b05d9751d289d63469106608eb42a-88

លោក ឈូ បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីថា មាតិការបស់តិកតុក កាន់តែមានភាពចម្រុះ ដោយសារតែចំនួនអ្នកប្រើប្រាស់កើនឡើងកាន់តែច្រើន និងបានពង្រីកទៅជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចមួយដ៏ធំ។ គួរដឹងដែរថា កម្មវិធីតិកតុកនេះ គឺជាកម្មវិធីដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិន។