Alynana Media Cambodia
Icon Collap
clinic narit

ស្ងាត់ៗមាសធ្លាក់ថ្លៃ! ហាងឆេងមាសចាប់ផ្ដើមដាំក្បាលចុះ ខណៈព័ត៌មានពីអាមេរិកដាក់សម្ពាធលើមាស

Media LNN | Jun 16, 2023
ស្ងាត់ៗមាសធ្លាក់ថ្លៃ! ហាងឆេងមាសចាប់ផ្ដើមដាំក្បាលចុះ ខណៈព័ត៌មានពីអាមេរិកដាក់សម្ពាធលើមាស
Clinic narith

នៅប៉ុន្មានសប្ដហ៍ចុងក្រោយនេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងរង្វង់១៩៦៤ដុល្លារក្នុងមួយអោន(ប្រមាណ២៣៦៦ដុល្លារក្នុងមួយតម្លឹង) ប៉ុន្ដែនៅថ្ងៃនេះយើងសង្កេតឃើញថាតម្លៃហាងឆេងមាសបានប្រែប្រួលពោលគឺធ្លាក់ចុះមកត្រឹម១៩៣២ដុល្លារក្នុងមួយអោន។

បើយោងតាមវេបសាយ Kitco ដែលជាវេបសាយវិភាគទីផ្សារមាសបានឲ្យដឹងថាតម្លៃមាសចាប់ផ្ដើមធ្លាក់ចុះដោយសារព័ត៌មានចេញពីទឹកដីអាមេរិក។ កាលពីម្សិលមិញលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិកបានប្រកាសថាធនាគារណ្ដាលសម្រេចថាមិនដំឡើងអត្រាការប្រាក់ដុល្លារឡើយពោលគឺរក្សាអត្រាការប្រាក់ដុល្លារក្នុងរង្វង់៥%ដដែល។

 

 ការរក្សាអត្រាការប្រាក់ដុល្លារនៅដដែលរបស់ធនាគារកណ្ដាលអាមេរិកបានដាក់សម្ពាធលើហាងឆេងមាសខណៈសម្រេចការបែបនេះគឺបញ្ជាក់អត្រាអតិផរណារបស់អាមេរិកគឺមិនឡើងដែលត្រូវឲ្យធនាគារកណ្ដាលដំឡើងការប្រាក់ដើម្បីប្រឆាំនឹងអតិផរណាឡើយ។ ហើយអត្រាអតិផរណារបស់អាមេរិកស្ថិតក្នុងរង្វង់៤%ដែលជាអត្រាទាបបំផុតនៅ២ឆ្នាំចុងក្រោយនេះ។ ដូច្នេះកត្តានេះបានដាក់សម្ពាធលើមាសឲ្យធ្លាក់ចុះ។លើសពីនេះសន្ទស្សន៍តម្លៃទំនិញលើទីផ្សារអាមេរិកបានចាប់ផ្ដើមធ្លាក់ចុះពី៥.៥%មក៥.៣%ក៏ជាសញ្ញាបញ្ជាក់ថាអតិផរណាចាប់ផ្ដើមធ្លាក់ចុះផងដែរ។

 អ្នកវិភាគបានព្រមានថាកាលពីថ្ងៃម្សិលមិញប្រសិនបើធនាគារកណ្ដាលអាមេរិកសម្រេចដំឡើងការប្រាក់ជាលើកទី១១នោះតម្លៃមាសនឹងធ្លាក់គំហុកខ្លាំង។ ជាក់ស្ដែងលោក Lukman Otunuga អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ FXTM បានឲ្យដឹងថាប្រសិនបើធនាគារកណ្ដាលអាមេរិកដំឡើងការប្រាក់ នឹងរុញតម្លៃមាសឲ្យធ្លាក់មកខ្ទង់១៩០០ដុល្លារក្នុងមួយអោន ប៉ុន្ដែពេលនេះតម្លៃមាសអាចប្រែប្រួលក្នុងចន្លោះ១៩៣៥ដុល្លារទៅ១៩៨៣ដុល្លារក្នុងមួយអោន។

បើយើងងាកមកមើលទីផ្សារហាងឆេងមាសក្នុងស្រុកយើងវិញឃើញថាតម្លៃមាសមិនមានការប្រែលប្រួលខ្លាំងនោះទេ។ បើយោងតាមហាងឆេងមាស ចែ ពៅ លក់គ្រឿងអលង្ការនិងភូមិមាសឃើញថាតម្លៃមាសបានធ្លាក់ថ្លៃ១ដុល្លារពី២៣០ដុល្លារក្នុងមួយជីមក២២៩ដុល្លារក្នុងមួយជី។

គួរបញ្ជាក់ផងដែរថាមាសគឺជាទ្រព្យសុវត្ថិភាពដែលគេចាប់អារម្មណ៍វិនិយោគអំឡុងពេលមានវិបត្តិ ហើយបើយើងមើលប្រវត្តិរបស់មាសឃើញថាវាកើនតម្លៃជាពិសេសអំឡុងពេលមានវិបត្តិមុនៗនឹងវិបត្តិកូវីដ១៩ជាដើម។