តាមលទ្ធផលជំរឿនសត្វត្មាតដែលបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅបានបង្ហាញថា បច្ចុប្បន្ននេះ មានសត្វត្មាតចំនួន ១៣១ ក្បាល ត្រូវបានកត់ត្រាក្នុងតំបន់អភិរក្សចំនួន៣ នៅប្រទេសកម្ពុជា ដែលចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿន កាលពីឆ្នាំ២០២២ កន្លងទៅ។
បានថ្លែងឱ្យដឹងថា ក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំ ដើម្បីរាប់ចំនួនសត្វត្មាតនៅក្នុងជម្រកធម្មជាតិក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាត ដែលជាប្រភេទសត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានាដើម្បីការពារ និងថែរក្សាសត្វត្មាតនេះ ឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។