Alynana Media Cambodia
Icon Collap
clinic narit

កសិករដាំទុរេនសប្បាយចិត្ត ត្បិតឆ្នាំនេះអាចលក់បានក្នុងតម្លៃថ្លៃជាងឆ្នាំមុន

Media LNN | Jun 17, 2023
កសិករដាំទុរេនសប្បាយចិត្ត ត្បិតឆ្នាំនេះអាចលក់បានក្នុងតម្លៃថ្លៃជាងឆ្នាំមុន
Clinic narith

ទុរេន ជាប្រភេទផ្លែឈើដែលមានភាពល្បីល្បាញ រសជាតិផ្អែមឆ្ញាញ់ ក្លិនក្រអូបឈ្ងុយ ជាពិសេសទុរេនដែលមានប្រភពមកពីទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឬគេស្គាល់ថាជា «ទុរេនបែកអន្លង់» ដែលមានមនុស្សនិយមចូលចិត្តបរិភោគច្រើនក្នុងមួយឆ្នាំៗ។7e684d8e-35ac-4ab9-a215-306a89c83400-35

 

លោក ស ស្រ៊ី ជាម្ចាស់ចំការទុរេនមួយស្ថិតនៅក្នុងតំបន់បែកអន្លង់ មានផ្ទៃដីដាំដុះប្រមាណ ៧ហិកតា  ហើយជាមធ្យមអាចប្រមូលទិន្នផលបានរហូតដល់ ៥០តោន ក្នុងមួយឆ្នាំ និងមិនសូវមានបញ្ហាក្នុងការស្វែងរកទីផ្សារលក់នោះឡើយ ថ្វីបើលោកមានភ្ញៀវទៅទិញដល់ចំការផ្ទាល់តែម្ដង។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ការលក់របស់លោកកាន់តែកើនឡើងមួយកម្រិតទៀត ដែលការកើនឡើងនេះដោយសារតែទីផ្សារមានតម្រូវការច្រើន។photo_2023-06-12_07-46-59-24