ប្រមុខរដ្ឋាភិបាលបានឲ្យដឹងថា នៅពេលខាងមុខនេះខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ង់មួយឆ្នាំមានសមត្ថភាពផលិតបានជាង ២ លានតោន។សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺនៅព្រឹកនេះថា ខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់គឺរោងចក្រផលិតស៊ីម៉ង់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោបានលើកឡើងនៅក្នុងជំនួបជាមួយអ្នកវិយោគ ពីគម្រោងសាងសង់រោងចក្រផលិតស៊ីម៉ង់នៅក្នុងខេត្តកំពង់ស្ពឺថា រោងចក្រស៊ីម៉ងត៍នេះនឹងធ្វើឲ្យខេត្តកំពង់ស្ពឺក្លាយជាកន្លែងផ្គត់ផ្គង់ស៊ីម៉ងត៍សម្រាប់សាងសង់ទូទាំងប្រទេស។
បើតាមប្រមុខរដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាអាចផលិតស៊ីម៉ងត៍បានប្រហែល ៩ លានតោន ប៉ុន្តែតម្រូវការមានកាន់តែច្រើន ម្ខាងការកសាងអគារ ផ្ទះសម្បែង ខណៈផ្លូវថ្នល់នានាក៏កំពុងប្រើជាបេតុងសម្រួលការដឹកជញ្ជូនផ្សេងៗ៕