នៅក្នុងទីក្រុង តាអ៉េស (Taez) នៃប្រទេសយេម៉ែន គេឃើញមាន ប្រជាពលរដ្ឋបានតម្រង់ជួរជាច្រើនម៉ោង ដើម្បីបំពេញធុងទឹករបស់ពួកគេ ដោយបូមយកចេញទឹកពីធុងសាធារណៈ ហើយវាជាស្ថានភាពទូទៅ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
ប្រទេសយេម៉ែន ស្ថិតក្នុងចំណោមប្រទេសដែលទទួលរងសម្ពាធទឹកច្រើនបំផុតរបស់ពិភពលោក សូម្បីតែមុនពេលជម្លោះផ្ទុះឡើង នៅក្នុង ឆ្នាំ ២០១៥។
យុវជន Salim Mohammad អាយុ ១៤ ឆ្នាំដែលចេញពីផ្ទះនៅពេលព្រឹកព្រលឹមដើម្បីដងទឹក ជំនួសឱ្យការទៅសាលារៀន បាននិយាយថា "ដៃនិងខ្នងរបស់ខ្ញុំឈឺដោយសារធុងផ្ទុកទឹក ដែលខ្ញុំកាន់ ជារៀងរាល់ថ្ងៃ" ៕ - ប្រ