Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមការផ្លាស់ប្តូរកាបូននៅក្នុងខែកញ្ញា

Media LNN | Jun 19, 2023
ឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមការផ្លាស់ប្តូរកាបូននៅក្នុងខែកញ្ញា
Clinic narith

ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមការផ្លាស់ប្តូរកាបូនរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះជាមួយនឹងបណ្តាក្រុមហ៊ុនផលិតថាមពលដែលជាការធ្វើពាណិជ្ជកម្មជាលើកដំបូងទៅលើវា។

ការអនុវត្តនេះនឹងដំណើរការដោយផ្សារហ៊ុនឥណ្ឌូណេស៊ី (BEI) ក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន និងព្រៃឈើ។

យោងតាមប្រធាននាយកដ្ឋានសម្រាប់ការកៀរគរធនធានតាមវិស័យ និងតំបន់ នៃក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូណេស៊ី លោកបណ្ឌិត អ៊ីកណាទុស វ៉ាយុ ម៉ាចាកា (Dr Ignatius Wahyu Marjaka) បានឱ្យដឹងថា បណ្តាក្រុមហ៊ុនផលិតថាមពលដែលដំណើរការរោងចក្រថាមពលធ្យូងថ្មហើយមានកម្រិតនៃការបំភាយឧស្ម័នទាបជាងកម្រិតដែលកំណត់ដោយរដ្ឋាភិបាល អាចលក់ការបំភាយការបូននោះទៅឱ្យដៃគូដែលមានប្រសិទ្ធភាពតិចរបស់ពួកគេ។កាលពីខែកុម្ភៈ ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រតេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលំដាប់ទី៨ របស់ពិភពលោក បានចាប់ផ្តើមដំណាក់កាលដំបូងនៃការជួញដូរកាបូនចាំបាច់សម្រាប់រោងចក្រថាមពលធ្យូងថ្មចំនួន៩៩ ដែលគ្រប់គ្រងដោយក្រុមហ៊ុនចំនួន៤២ និងផ្គត់ផ្គង់អគ្គិសនីដល់ក្រុមហ៊ុនរដ្ឋ PLN ។

ជាងពាក់កណ្តាលនៃការផលិតថាមពលនៅក្នុងប្រទេស គឺបានមកពីធ្យូងថ្ម។ លោក វ៉ាយុ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីក៏កំពុងស្វែងរកក្រុមហ៊ុននៅក្នុងវិស័យព្រៃឈើដែលមានសមត្ថភាពគ្រប់គ្រាន់ និងអាចបំពេញតម្រូវការដើម្បីចូលរួមក្នុងការអនុវត្តនេះនៅក្នុងខែកញ្ញាខាងមុខ។

វិស័យព្រៃឈើ និងវិស័យស្រដៀងគ្នាដែលភ្ជាប់ទៅនឹងការប្រើប្រាស់ដី រួមជាមួយនឹងថាមពល និងការដឹកជញ្ជូន បង្កើតបាន ៩៧% នៃការសន្យារបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

កាលពីចុងឆ្នាំមុន រដ្ឋាភិបាលបានបង្កើនគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័ននៅត្រឹមឆ្នាំ២០៣០ ក្នុងចំនួន ៣១,៨៩% ឬ ៤៣,២% ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុអន្តរជាតិ៕