រដ្ឋមន្ត្រីការបរទេសចិន និងសមភាគីអាមេរិក នៅថ្ងៃទី១៨ ខែមិថុនា បានរៀបចំនូវអ្វីដែលគេហៅថា កិច្ចពិភាក្សាដោយភាពស្មោះត្រង់ និងក្នុងន័យស្ថាបនា អំពីភាពខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ ចាប់ពីបញ្ហាតៃវ៉ាន់រហូតដល់ពាណិជ្ជកម្ម ប៉ុន្តែសម្រាប់ជំនួបលើកក្រោយនៅទីក្រុងវ៉ាស៊ីនតោនហាក់មានសង្ឃឹមតិចតួច។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន កំលុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសចិន ក្នុងរយៈពេល ៥ឆ្នាំ បានសង្កត់ធ្ងន់ពីតម្រូវការ ដើម្បីកាត់បន្ថយហានិភ័យនៃការយល់ខុស និងការគណនាខុស នៅក្នុងកិច្ចពិភាក្សារបស់គាត់ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស។