Alynana Media Cambodia
Icon Collap
clinic narit

ថ្ងៃអនាគត កម្ពុជានឹងអាចខួងយកប្រេងមកប្រើ ខណៈប្រេងមានច្រើនកន្លែង ក្នុងទឹកក៏មាន លើដីគោកក៏មាន

Media LNN | Jun 19, 2023
ថ្ងៃអនាគត កម្ពុជានឹងអាចខួងយកប្រេងមកប្រើ ខណៈប្រេងមានច្រើនកន្លែង ក្នុងទឹកក៏មាន លើដីគោកក៏មាន
Clinic narith

ភ្នំពេញ៖ សម្ដេច​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន បានអះអាងថា តាមរយៈការសិក្សានាពេលកន្លងទៅ កម្ពុជាមានប្រេងច្រើនកន្លែង តែមិនទាន់ខួងយកមកប្រើប្រាស់ ខណៈសម្ដេចសង្ឃឹមថា ថ្ងៃអនាគត កម្ពុជានឹងអាចខួងយកមកប្រើ។

«ប្រទេសខ្មែរ អត់ទាន់បានខួងយកប្រេងនៅក្រោមដីទេ។ ប្រទេសខ្លះ គេខួងប្រេងក្រោមបាតសមុទ្រ ក្រោមដី យកមកប្រើប្រាស់លក់ឲ្យយើងទៀត រាល់ថ្ងៃនេះ។ ប៉ុន្ដែយើងមិនទាន់បានខួងយកប្រេងទេ ខួងបានម្ដងគេថា តិចពេក ក្រុមហ៊ុនក្ស័យធន រត់ចោលយើង ទម្រាំយកបានវិញ ខំបូមប្រេងចេញមក ក្រុមហ៊ុនក្ស័យធនទៅ ដោយសារ បានចំនួនតិច»។ នេះជាប្រសាសន៍សម្ដេច ហ៊ុន សែន។

សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជា មានប្រេងនៅតំបន់ទន្លេសាប និងសមុទ្រ មានទាំងនៅក្នុងដី ព្រមទាំងក្នុងទឹក។

​«ប៉ុន្ដែយើងក៏មានការ សិក្សាបន្ដ សង្ឃឹមថា អនាគតកម្ពុជាយើង អាចនឹងមានប្រេង ហើយប្រេងនៅតំបន់ទន្លេសាបក៏អាចមាន ក្នុងដីគោកក៏អាចមាន ក្នុងទឹកក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់»។ នេះជាថ្លែងបញ្ជាក់របស់សម្ដេច ហ៊ុន សែន។

សូមជម្រាបជូនថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៣៕