Alynana Media Cambodia
Icon Collap
clinic narit

ខេត្តបាត់ដំបងនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃជិត១០០លាន$ បង្ហាញខ្លួនឆាប់ៗនេះ

Media LNN | Jun 19, 2023
ខេត្តបាត់ដំបងនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃជិត១០០លាន$ បង្ហាញខ្លួនឆាប់ៗនេះ
Clinic narith

 

នៅពេលឆាប់ៗខាងមុននេះ ខេត្តបាត់ដំបងនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ធំមួយបង្ហាញខ្លួនឡើង ដែលជាការវិនិយោគរបស់ក្រុមហ៊ុនធំមួយឈ្មោះ “DONGFANG JUNMA CEMENT CO., LTD” ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក។នេះបើយោងតាមការចេញផ្សាយនៅផេកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា7e684d8e-35ac-4ab9-a215-306a89c83400-61

តាមប្រភពដដែលខាងលើបានបញ្ជាក់ផងដែរថា គម្រោងខ្នាតយក្សមួយនេះ នឹងត្រូវរះនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយចូលរួមបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះបានចំនួន ៩៧៩កន្លែងផងដែរ។ហើយក្រៅពីគម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍នេះ ក៏នៅមានគម្រោងផ្សេងទៀតចំនួន ៥ ដែលត្រៀមនឹងបង្ហាញក្នុងពេលតែមួយជាមួយគ្នាផងដែរដែលរួមមាន ៖

5e5e288495f23

១. “TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។

២-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៣-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៤- “ELITE ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។

៥-“L T K J (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង៕